ហាង​លក់​សម្ភារៈ​កាមគុណ ជាការ​ផ្តួចផ្តើម​បង្កើត​ដោយ​ពាណិជ្ជករ​វ័យក្មេង​នាង Ma Jiaja

, , Leave a comment

​ប្រទេស​ចិន ៖ ចាប់តាំងពី​ឆ្នាំ ២០១១ មក ចិន​បាន​ជំរុញ​ការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម “​ប្រដាប់​លេង​របស់​មនុស្ស​ចាស់​” ដល់​ទៅ ១០ ពាន់​លាន​យ៉​ន់ ហើយ​នៅ​ឆ្នាំ​២០១៤ នេះ វា​ត្រូវបាន​ផែនការ​រូប​បិ​យ៍ក​ម្ម ទុនវិនិយោគ​ឡើងដល់ ៤០ ពាន់​លាន​យ៉​ន់ ឯណោះ ។

sex (2)

ប៉ុន្តែ​បើ​អ្នកមើល​ឲ្យ​ស៊ីជម្រៅ​បន្តិច​នោះ នឹង​ឃើញ​ផលិតផល Sextoy របស់​ចិន មាន​ដាក់លក់​ច្រើន​កន្លែង​លើ​ពិភពលោក ប៉ុន្តែ​នៅ​ប្រទេស​ចិន​វិញ គឺ​ពុំ​សូវ​សម្បូរបែប​ទេ ។ ផលិតផល Sextoy “made in china” មាន​ហូរហៀរ​នៅ​អាមេរិក​, អង់គ្លេស​, ថៃ​… ។

sex (3)

​មិន​ដូចជា​ប្រទេស​ដែលមាន​ពលរដ្ឋ​ច្រើន​លើ​ពិភពលោក​ដទៃទៀត​ទេ ចិន​មាន​ទស្សនៈ​តឹងតែង​ចំពោះ​បញ្ហា​រួមភេទ ។ ប៉ុន្តែ​ប្រការ​ដែល​ពលរដ្ឋ​ចិន​ខ្លួនឯង ពុំ​សូវ​ដឹង​នោះ គឺ​ចិន​ជា​រោងចក្រ​ផលិត Sextoy (​ឧបករណ៍​បម្រើ​កាមគុណ​) ធំជាងគេ​លើ​លោក ។

sex (10)

ពាណិជ្ជករ​វ័យក្មេង​ហើយ​ក្លាហាន​បំផុត​លើ​វិស័យនេះ គឺ​នាង Ma Jiaja អាយុ ២៣ ឆ្នាំ ។ គ្រាន់តែ​រៀន​ចប់​មហាវិទ្យាល័យ​ភ្លាម នាង​រួមជាមួយ​មិត្តភក្តិ​បាន​បង្កើត​ហាង​លក់ Sextoy លំដាប់​ដំបូង នា​ក្រុង​ប៉េកាំង ។​

sex (1)

​នាង បាន​ឲ្យ​ដឹងថា គោល​គំនិត​នេះ មាន​តាំង​ពិ​១​ឆ្នាំមុន ហើយ​អ្វីៗ​ត្រូវបាន​រៀបចំ​ផែនការ​ជាស្រេច​។ ទោះបី​យ៉ាងនេះ​ក្តី នាង​បាន​ចំណាយពេល​យូរ​គួរសម សម្រាប់​បើកហាង​មុននេះ ២ ខែ ។ នាង​ពោលថាៈ ខ្ញុំ​គិតថា ពលរដ្ឋ​ចិន ត្រូវ​តម្លើង​វប្បធម៌​ត្រួតត្រា​ផ្លូវចិត្ត​របស់​ពួកគេ ហើយ​ទទួលយក​នូវ​ជិវិត​សម្រាប់​ខ្លួនគេ ។ ខ្ញុំ​បានបង្ហាញ​វត្តមាន​លើ​ទីផ្សារ ខ្ញុំ​ចង់​ឲ្យ​ហាង​របស់ខ្ញុំ​ខុសប្លែក​ពី​អ្នកដទៃ ។​

sex (5)

Ma Jiaja បាន​ឲ្យ​ដឹង​ទៀតថា កាមគុណ ពុំមែន​ជា​ប្រការ​គួរ​ឲ្យ​ខ្មាសអៀន​សម្រាប់​ចិន​ទេ ហេតុអ្វី​ក៏​គេ​ត្រុ​វ​លាក់លៀម ហើយ​ឱនក្បាល​ចុះ ពេល​និយាយ​ពី​វា​! ។ នាង​នៅបាន​បង្កើត​គេហទំព័រ​មួយ ចែករំលែក​រឿង​ទាំងនេះ ជាមួយ​មនុស្ស​ប្រមាណ ៤៥០០ នាក់ ហើយ​ក្នុង​១​ថ្ងៃៗ នាង​ទទួលបាន​សំណួរ​ប្រមាណ ៤០០០ សំណួរ ពាក់ព័ន្ធ​នឹង​រឿង​ផ្លូវភេទ ។​

sex (4)

​ខុសប្លែក​ពី​ហាង​ដទៃៗ​ទៀត ហាង​របស់​នាង ពុំ​ត្រឹមតែ​ជា​កន្លែង​លក់​ឧបករណ៍ Sextoy ប៉ុណ្ណោះ​ទេ តែ​វា​នៅ​ជា​កន្លែង​ប្រឹក្សា​យោបល់ ចែករំលែក​ពី​រឿងរ៉ាវ​ពិបាក​និយាយ ក្នុង​មូលបទ​ផ្លូវភេទ ។ នាង​សង្កត់ធ្ងន់ថា ទីនេះ ពុំ​គ្រាន់​ជា​កន្លែង​លក់ “​ប្រដាប់​លេង​របស់​មនុស្ស​”  ទេ តែ​វា​ជា​ប្រដាប់​លេង​បង្កប់​ការអប់រំ​ពី​ភេទ ។ ជាមួយនឹង​យុទ្ធសាស្ត្រ​អាជិ​វក​ម្ម​ចម្លែក​បែបនេះ​ហាង​របស់​នាង​កំពុង​ក្លាយជា “​ស្លាក​សញ្ញា​” ដ៏​អស្ចារ្យ​ក្នុង​ពិភព “Sextoy” នា​ប្រទេស​ចិន ៕

      sex (6) sex (7) sex (8) sex (9)  sex (11) sex (12) sex (13) sex (14) sex (15) sex (16)

 

Leave a Reply

(*) Required, Your email will not be published