អាហារ​ការពារ​ក្រួស​ក្នុង​តម្រងនោម

, , Leave a comment

​លោក​វេជ្ជបណ្ឌិត អ៊ី​រិ​ក ថៃ​ល័​រ និង​ក្រុមការងារ​ពី​សាកលវិទ្យាល័យ​ព្រីក​ហាំ ក្នុង​សហរដ្ឋអាមេរិក បានធ្វើ​ការពិសោធ​ពី​សកម្មភាព​ទទួលទាន​ដែលជា​មូលហេតុ​ធ្វើឱ្យ​កើតរោគ​ក្រួស​នៅក្នុង​តម្រងនោម ។ ការពិសោធន៍​នេះ​គេ​បានជ្រើសរើស​យក​អាហារ​ចំនួន ៨ ប្រភេទ​ធ្វើជា​គោល​ការ​ដូចជា បន្លែ ផ្លែឈើ សណ្តែក ទឹកដោះគោឆៅ មាន​ជាតិ​ខ្លាញ់​ទាប ធញ្ញជាតិ អំបិល ភេសជ្ជៈ រសជាតិ​ផ្អែម និង​សាច់គោ ។​

Beautiful Young Woman choosing between Fruits and Sweets 

​ការពិសោធ​លើក​នេះ​គេ​ប្រមូល​ទិន្នន័យ​ពី​មនុស្ស ៣ ក្រុម​គឺ​បុរស​មិន​កំណត់​អាយុ​ចំនួន ៤៥.៨២១ នាក់ ។ ក្រុមមនុស្ស​ស្រី​វ័យ​កណ្តាល​ចំនួន ៩៤.១០៨ នាក់ និង ក្រុម​ស្ត្រី​វ័យក្មេង​ចំនួន ១០១.៨៣៧ នាក់ ព្រមទាំង​ចំណាយពេល​វេលា​ធ្វើការ​តាមដាន​ទិន្នន័យ​ក្នុង​ក្រុម​បុរស​ស្ត្រី​វ័យ​កណ្តាល​អស់​រយៈកាល ១៨ ឆ្នាំ និង​ក្រុម​ស្ត្រី​វ័យក្មេង​អស់ ១៤ ឆ្នាំ​ផងដែរ ។​

 

​លទ្ធផល​ពិសោធ​បាន​រកឃើញថា អ្នក​ដែល​ទទួលទាន​បន្លែ ផ្លែឈើ សណ្តែក និង​ធញ្ញជាតិ​ក្នុង​បរិមាណ​ច្រើន តែ​មិន​ទទួលទាន​សាច់គោ ទឹកដោះគោ មាន​កម្រិត​ខ្លាញ់​ទាប អំបិល និង​ភេសជ្ជៈ​មាន​រសជាតិ​ផ្អែម ឬ​ក្នុង​ទទួលទាន​ក្នុង​បរិមាណ​តិច មាន​អត្រា​កើតរោគ​ក្រួស​ក្នុង​តម្រងនោម​ទាប​ជាង​អ្នក​ចូលចិត្ត​អាហារ​សាច់​ភេសជ្ជៈ​រសជាតិ​ផ្អែម និង​អាហារ​រសជាតិ​មុត​រហូតដល់ ៤០-៤៥ ភាគរយ​ឯណោះ ។​

food (2)

​លោក​វេជ្ជបណ្ឌិត អ៊ី​វិក បាន​និយាយថា សកម្មភាព​ទទួលទាន​នេះ​ជះឥទ្ធិពល​ចំពោះ​រោគ​ក្រួស​ក្នុង​តម្រងនោម ព្រោះ​ការទទួល​ទាន​បន្លែ ផ្លែឈើ វា​ជួយ​ការពារ រោគ​លើសឈាម និង​រោគ​ទឹកនោមផ្អែម ស្រប​ពេលដែល​ការ​ទទួលទាន​រសជាតិ​ពីមុន​ដូចជា ប្រៃ​ខ្លាំង​ផ្អែម​ខ្លាំង និង​សាច់សត្វ​វា​ប្រថុយ​នឹង​ការ​កើតរោគ​ក្រួស​ក្នុង​តម្រងនោម​ហើយ​ថែមទាំង​បង្ក​រោគ​រ៉ាំរ៉ៃ​ជាច្រើន​ប្រភេទ​ទៀតផង ៕

 

Leave a Reply

(*) Required, Your email will not be published