ប្រទេសចិន ៖ នារីដ៏អភ័ព្វម្នាក់ដែលបានកំពុងស្ថិតក្នុងស្ថានភាពដេកសន្លប់ស្តូកស្តឹងនៅលើគ្រែ មន្ទីរពេទ្យអស់រយៈពេល ២ ឆ្នាំមកនេះ ត្រូវបានរៀបចំទុកដាក់ជូននាងនូវថ្ងៃខួបកំណើតគំរប់អាយុ ២៨ ឆ្នាំ និងក៏ជាផ្នែកមួយនៃអាពាហ៍ពិពាហ៍របស់នាង ដោយមនុស្សជាស្រីឡាញ់របស់នាង ដែលស្ថិតក្នុងអារម្មណ៍ស្រងោតស្រងាត់ ស្នូរសម្លេងខ្សឹកខ្សួល អួងណែនដើមក ប្រកបទៅដោយទុក្ខសោកជាទីបំផុត មុនពេលលាគ្នាជាចុងក្រោយ សម្រាប់ការផ្តាច់ម៉ាស៊ីនជំនួយជីវិតនាង ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ។
សូមបញ្ជាក់ថា នាង He Jingjing អាយុ ២៨ ឆ្នាំ មានគូដណ្តឹងម្នាក់ឈ្មោះ Lu Lai មកពីខេត្ត Guandogn ភាគនិរតីនៃប្រទេសចិន ហើយពួកគេទាំងមានការងារដ៏ខ្ពង់ខ្ពស់មួយ នៅក្នុងស្ថាប័នរដ្ឋាភិបាល ។ កន្លងថ្មីៗនេះពួកគេទាំងពីរបានទិញផ្ទះមួយ និងមានគំរោងរៀបការផងដែរ ។ ប៉ុន្តែគំរោងសម្រាប់ជីវិតដ៏ឧត្តុងឧត្តមរបស់ពួកគេត្រូវបានកាត់ផ្តាច់ក្នុងរយៈពេលដ៏ខ្លីមួយ នៅពេលនាង Jingjing ចាប់ផ្តើមទទួលរងជំងឺពីការដួលបោកក្បាលនៅថ្ងៃ១ ឯកន្លែងធ្វើការរបស់នាង ។
ជំងឺរបស់នាងបានធ្វើឲ្យនាងដេកសន្លប់ និងមិនអាចងើបរួច ដោយគ្មានក្តីសង្ឃឹមថាបានបន្តរស់ទៀតឡើយក្នុងរយៈពេលឆ្នាំមកនេះ ។ ឥឡូវនេះសរីរាង្គរបស់នាងត្រូវបានបរិច្ចាគ ដើម្បីជួយអ្នកដទៃដែលត្រូវការ ។ ចំណែកគូដណ្តឹងរបស់នាង លោក Lu Lai បាននិយាយថាៈ “ខ្ញុំសប្បាយចិត្តណាស់ដែលនាងនឹងជួយអ្នកដទៃ ដើម្បីរស់ ប៉ុន្តែសម្រាប់រូបខ្ញុំវិញ ខ្ញុំមិនបានគិតអំពីជីវិតរបស់នាងបន្តរស់ពីអ្នកដទៃបាននោះទេ ។ ប៉ុន្តែយ៉ាងណាក៏ដោយនាងនឹងរស់នៅក្នុងបេះដូងរបស់ខ្ញុំជានិច្ច ។ ខ្ញុំតែងតែនឹកគិតដល់នាងគ្រប់វិនាទីណាទាំងអស់” ។
Lu បាននិយាយថាៈ “ពួកយើងចង់មានថ្ងៃអាពាហ៍ពិពាហ៍ដ៏ពិសេសមួយខ្លាំងណាស់ ដូច្នេះ យើងកំពុងធ្វើបន្ថែមម៉ោង ដើម្បីបញ្ជាក់ថា ពួកយើងបានសន្សំប្រាក់គ្រប់គ្រាន់” ។ Lu បន្តថាៈ “នាងមិនចង់ឈប់ធ្វើការទេ ប៉ុន្តែ ដោយសារនាងមានជំងឺបែបនេះ ។ នាងបានដួលនៅកន្លែងកុំព្យូទ័រ និងបន្ទាប់មក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ក្រុមវេជ្ជបណ្ឌិតបាននិយាយថា នាងឈប់ដកដង្ហើមនៅតាមផ្លូវ និងត្រូវបានធ្វើឲ្យដឹងខ្លួនវិញ” ។
Lu បានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំត្រូវបានខាងមន្ទីរពេទ្យប្រាប់ថា នាងនៅមានជិវិត ប៉ុន្តែ ក្រោយមក ខ្ញុំបានដឹងច្បាស់ថា នាងបានខូចខាតខួរក្បាលជាអចិន្ត្រៃយ៍តែម្តង ដោយពុំមានវិធីសាស្ត្រណាមួយ អាចជួយនាងឲ្យមានអាការល្អឡើងវិញបានទេ” ។
ចំណែកឪពុករបស់នាង លោក Fang Lu បាននិយាយថា “នាងគឺជានារីម្នាក់គួរឲ្យស្រឡាញ់ចូលចិត្ត ។ ខ្ញុំមិនអាចជឿថានាងទៅណាទេ ប៉ុន្តែ នាងមិនដែលបាននិយាយស្តីអ្វីទាំងអស់ ។ នាងត្រូវបានគេរៀបទៅជាអ្នកបរិច្ឆាគសរីរាង្គ ហើយផ្នែកទាំងឡាយរបស់នាង នឹងជួយអ្នកដទៃដើម្បីបន្តរស់ ។ នាងគឺជាកូនស្រីតែម្នាក់គត់របស់យើង ដូច្នេះ ពួកយើងចង់រៀបចំនូវអ្វីៗដែលពិសេសចុងក្រោយជូននាង” ៕