ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី៣១ តុលា ២០១៣ នគរបាលប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប បញ្ជូនខ្លួនបុរសជនជាតិស្វ៊ីសវ័យ ៦៦ ឆ្នាំម្នាក់ទៅ ស្ថាប័នអយ្យការ ពាក់ព័ន្ធករណីរួមរ័កជាមួយក្មេងប្រុសអនីតិជនកន្លងទៅ ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ។
ជនជាប់ចោទដែលត្រូវចាប់ឃាត់ខ្លួននោះមានឈ្មោះ រូដូលស៍ អ៊ីកនូចែល (Rudolf Eknujhel) ជាជនជាតិស្វ៊ីស អាយុ ៦៦ ឆ្នាំ កាន់លិខិតឆ្លងដែនលេខF០០៨៤០៦៣។ ជននេះបានចូលមកប្រទេសកម្ពុជាជាជនអន្តោប្រវេសន៍ស្នាក់នៅផ្ទះជួលក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
សូមបញ្ជាក់ផងដែរថា ជនបរទេសម្នាក់នេះបានចូលមកស្នាក់នៅក្នុងទីក្រុងសៀមរាបអស់រយៈពេល២០ឆ្នាំហើយ ដោយមានមុខរបរជាអ្នកគ្រប់គ្រងសណ្ឋាគារដ៏ប្រណីតមួយចំនួនក្នុងទីក្រុងទេសចរណ៍មួយនេះ។ ជននេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការចំនួន៣លើក ហើយ គិតទាំងការចាប់ខ្លួនចុងក្រោយនេះពីបទប្រព្រឹត្តអំពើអាសជាមួយជាមួយក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់នេះ៕