សមត្ថកិច្ច​កំពុង​បង្អួត​ស្នាដៃ​គ្នា ដោយ​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​ផ្លូវភេទ​ដ៏​ធំ ២ ​កន្លែង​ដោយ​ជោគជ័យ​ ​ក្រោម​​មតិ​”​វាយ​ស្មៅ​ បង្អើល​ពស់​”

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ​នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស បាន​សហការ​ជាមួយ​អង្គការ IGM ចុះបង្ក្រាប​ទីតាំង​ជួញដូរ​ផ្លូវភេទ​ដ៏​ធំ ២​កន្លែង នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ៨ និង ៤០​នាទី យប់​ថ្ងៃទី​៣១ តុលា ២០១៣​។

sex khmer (2)

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះបង្ក្រាប​កន្លែង​រកស៊ី​ផ្លូវភេទ​ខាងលើ​បាន​ឲ្យ​ដឹងថា ទីតាំង​ទី​១​ស្ថិតនៅក្នុង​ហាង​ម៉ាស្សា​តាម​បណ្តោយ​ផ្លូវ​សុធារស ទល់មុខ​ខារ៉ាអូខេ​X2 ក្នុង​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នារី​បម្រើការ​ផ្លូវភេទ​ចំនួន ១១ នាក់ សុទ្ធសឹង​ជា​ជនជាតិ​វៀតណាម ហើយ​ក៏បាន​ឃាត់ខ្លួន​បុរស​បាន ៥​នាក់​។ ចំណែក​ទីតាំង​ទី​២ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​១៤៨ ផ្លូវ​លេខ​៦៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ និង​ឃាត់ខ្លួន​នារី​រូប​ស្រស់​វ័យក្មេង​ចំនួន ១០​នាក់ និង​បុរស ៣​នាក់​ទៀត​។

 

​ប្រភព​ដដែល​បាន​បន្តថា មុននឹង​ឈានដល់​ការចុះ​ឆែកឆេរ​ទីតាំង​ទាំងពីរ​ខាងលើនេះ គឺ​ដោយយោង​ទៅតាម​ពាក្យបណ្តឹង​របស់​ភ្ញៀវ ដែល​ចូលទៅ​ម៉ាស្សា​បាន​ប្តឹងទៅ​អង្គការ IGM សុំ​ឲ្យ​ចុះមក​ជួយសង្គ្រោះ​នារី ដែល​ត្រូវគេ​បង្ខំ​ឲ្យ​មក​បម្រើការ​ផ្លូវភេទ​នៅក្នុង​ហាង​ខាងលើ​។ ​ក្រោយពី​អង្គការ​ទទួលបាន​ដំណឹង ភ្លាមៗ ភាគី​អង្គការ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​នាយកដ្ឋាន​ប្រឆាំង ការជួញដូរ​មនុស្ស ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ឆែកឆេរ​ក្នុង​ហាង​ម៉ាស្សា​ខាងលើ ទើបបាន​ឃើញជាក់ស្តែង​ថា ពិតជា​មានការ​ជួញដូ​រ​ផ្លូវភេទ​ប្រាកដ​មែន ដូច្នេះ សមត្ថកិច្ច​សម្រេច​កសាង​សំណុំរឿង​ឃាត់ខ្លួន​ពួកគេ​យកទៅ​កាន់កា​រិ​យា ល័យ​ប្រឆាំង​ការជួញដូរ​ផ្លូវភេទ​។​

sex khmer (1) 

​ជុំវិញ​ការឃាត់ខ្លួន​ពួកគេ​ខាងលើនេះ សមត្ថកិច្ច​មិនទាន់​អាច​បញ្ជក់​ថា នឹងមាន​ចំណាត់ការ​យ៉ាងណា​នៅឡើយ​ទេ ប៉ុន្តែ​ករណីនេះ​សមត្ថកិច្ច ក៏​គួរ​ដោះស្រាយ​ឲ្យ​ស្របតាម​ផ្លូវច្បាប់​ផង កុំ​ព្យាយាម​ឃាត់ខ្លួន​ពួកគេ​គេច​មិន​ឲ្យ​អ្នកកាសែត​ថត ដើម្បី​ងាយស្រួល​ដោះលែង​ទៅវិញ​៕

 

Leave a Reply

(*) Required, Your email will not be published