រាជធានីភ្នំពេញ ៖ ការចេញនូវមូលប្បទានបត្រគ្មានសាច់ប្រាក់ ឬអាចហៅថា សែកខ្យល់គ្មានលុយនោះគឺជាដំណោះស្រាយមួយដែលអ្នកមានមុខមានមាត់ក្នុងសង្គមមួយចំនួនដែលមានតែសម្បកខ្លួន ឬក៏អាចថាជាចរិកលក្ខណៈរបស់អ្នកមានមួយចំនួននោះបានបង្កឲ្យមានការភ្ញាក់ផ្អើល ។ តួយ៉ាងកាលពីវេលាម៉ោង៤និង ៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣កម្លាំងកងរាជអាវុធហត្ថការិយាល័យព័ត៌មានទូទៅនៃស្នងការដ្ឋានព័ត៌មាននិងសន្ដិ សុខកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន ឃាត់ខ្លួនឈ្មោះថន សេងតារា ករណីចេញសែកគ្មានប្រាក់ចំនួន ៣០ ម៉ឺន ដុល្លារពីធនាគារ ANZ Royal បណ្តាលឲ្យមានការកកស្ទះរាប់ម៉ោងពីសំណាក់ប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវនោះឈប់សំចតមើលហេតុការណ៍នោះ ។
ករណីឃាត់ខ្លួនជនជាប់ចោទឈ្មោះ ថន សេងតារា នេះតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៥៤២ គ.ព្រ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ដោយលោក កោ វណ្ឌី ចៅក្រមស៊ើបសួរនៃសាលាដំបូង រាជធានីភ្នំពេញ ឋិតនៅចំណុចមហាវិថីព្រះមុនីវង្សទល់មុខសាកលវិទ្យាល័យវិទ្យាសាស្ដ្រ សុខាភិបាល សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសារតែជនត្រូវចោទខាងលើមិនព្រមចុះពីលើរថយន្ដរបស់ខ្លួនម៉ាកធុនដ្រា ពណ៌ស ដែលអង្គុយជាមួយប្រពន្ធ បិទទ្វារជិត ដើម្បីទូរស័ព្ទស្វែងរកការអន្ដរាគមន៍ ពីក្រៅទើបសមត្ថកិច្ចកងរាជអាវុធហត្ថដែលអនុវត្ដន៍យករថយន្ដស្ទូចទាំងមនុស្ស ទាំងរថយន្ដ ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីចាត់ការតាមនីតិវិធី ។
មូលហេតុនៃការឃាត់ខ្លួននេះដោយសារចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក កោ វណ្ឌី ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ថន សេងតារា នេះមកពីជនជាប់ចោទខាងលើដែលមានទីលំនៅផ្ទះលេខ២៣ ផ្លូវជាតិលេខ១ ភូមិបឹងស្នោ សង្កាត់ និរោធ ខណ្ឌមានជ័យមិនបានចូលខ្លួនមកបំភ្លឺកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣កន្លងមកបោះ។
ជនជាប់ចោទ ថន សេងតារា ត្រូវបាន តំណាងអយ្យការលោក ហៀង សុភ័ក្រ ចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន(ចេញ មូលប្បទានបត្រគ្មានសាច់ប្រាក់)ប្រព្រឹត្ដ នៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០១២ ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងតាមបញ្ញត្ដិមាត្រា២៣១នៃច្បាប់ ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្ដិការទូទាត់សាច់ប្រាក់តាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ខៃ ណារិន ភេទស្រី អាយុ៥០ឆ្នាំ ។
នៅក្នុងពាក្យបណ្ដឹងជនរងគ្រោះបាន បញ្ជាក់ថា ជនជាប់ចោទ ថន សេងតារា បានសងប្រាក់មកឱ្យខ្លួនចំនួន៣០ម៉ឺន ដុល្លារ ដោយចេញមូលប្បទានបត្រឱ្យទៅ បើកនៅធនាគារ ANZ Royal ប៉ុន្ដែដល់ ថ្ងៃកំណត់ បែរជាខាងធនាគារបញ្ជាក់ ប្រាប់ថា មូលប្បទានបត្រនេះមិនមាន គណនីតុល្យសមទៅនឹងសាច់នោះឡើយ ទើបតំណាងអយ្យការលោក ហៀង សុភ័ក្រ ចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(ចេញ មូលប្បទានបត្រគ្មានសាច់ប្រាក់) ។
ការឃាត់ខ្លួនជនជាប់ចោទខាងលើ ដឺធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរលោក កោ វណ្ឌី កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៣ ដែលពេលនោះជនជាប់ចោទរូប នេះបានបង្ហាញនូវភាពក្រអឺតក្រទមមិន ព្រមចេញពីក្នុងរថយន្ដប្រើប្រាស់វប្បធម៌ អន្ដរាគមន៍ពីក្រៅរារាំងនិងរំខានទៅ ដល់សមត្ថកិច្ចដែលបានអនុវត្ដន៍ដីកា បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍នៅ លើដងមហាវិថីព្រះមុនីវង្សជិតង១ម៉ោង ទើបសមត្ថកិច្ចបង្ខំចិត្ដយករថយន្ដស្ទូច អូសយកទៅទីបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ។
ប្រភពខ្លះបានឱ្យដឹងផងដែរថា ជន ជាប់ចោតឈ្មោះថន សេងតារា គឺជាឈ្មួញ រកស៊ីហ្គាសសង្ស័យគេចពន្ធដ៏ធំនិងជាអ្នក មានមុខមាត់មិនគួរណាប្រព្រឹត្ដអំពើខុស ច្បាប់ចេញមូលប្បទានបត្រគ្មានសាច់ ប្រាក់៣០ម៉ឺនដុល្លារ ៕