ប្រទេសហ្វីលីពីន ៖ តារាសិចស៊ីបំផុតប្រចាំប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១៣ នេះ បានទៅនាង Marian Gracia ដែលគ្រប់ៗគ្នាបានស្គាល់រួចមកហើយថាជានាង ម៉ារីម៉ា និងនាង ដេស៊ីប៊ែល ក្នុងរឿងនាងមច្ឆា។ ក្នុងកម្មវិធីដើរបង្ហាញម៉ូដរបស់ទស្សនាវដ្តី FHM ថ្មីៗនេះ តារាស្រីកូនកាត់អេស្ប៉ាញរូបនេះ បង្ហាញឈុតក្នុងយ៉ាងស្រស់ស្អាត ជាមួយនឹងស្លាបមេអំបៅ រំលេចទៅដោយពណ៌មាស ជាមួយអ្នកហែហម ២ នាក់ បង្ហាញស្នាមញញឹម យ៉ាងស្រស់ ដើរបង្អួតរាងនៅលើ ឆាកដាក់ទស្សនិកជន។
គួររំឮកផងដែរថា កាលពីឆ្នាំ ២០០៩ នាង បានជាប់ជាស្រីស្អាតចំណាត់ថ្នាក់លេខ ៥ ក្នុងកម្មវិធី Manila Standard ហើយ ក្នុងឆ្នាំ ២០១០ នាងបានជាប់ចំណាត់ថ្នាក់លេខ ៣។ កាលពីឆ្នាំ ២០០៩ នាងបានជាប់ជានារីសិចស៊ីបំផុតរបស់ទស្សនាវដ្តី FHM ហើយថ្មីៗនេះ នាងបានជាប់ជា នារីសិចស៊ីបំផុតលើកទី ២ ប្រចាំឆ្នាំ ២០១៣ ដែលជាការរៀបចំ ដោយទស្សនាវដ្តី FHM ៕