ចំពោះ​ទង្វើ​អសីលធម៌​គិលានុបដ្ឋាយិការ​ក្នុង​បន្ទប់​សង្គ្រោះ បាន​ទទួលរង​ការរិះគន់​ចំៗ

, , Leave a comment

​ប្រទេស​ថៃ ៖ បន្ទាប់ពី​រូបភាព​ដែល​គិលានុបដ្ឋាយិការ​បាន​ចែកចាយ​តាម​បណ្តាញ​ប​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​មក បានទទួល​ទ​ទួល​ការចាប់អារម្មណ៍​បែប​ការរិះគន់​យ៉ាង​ពេញទំហឹង​ចំពោះ​អំពើ​របស់​ពេទ្យ​ស្រី​ទាំងនេះ ដោយ​ចាត់ទុកថា វា​ជា​អំពើ​មិន​សមរម្យ អសីលធម៌ គ្មាន​មេត្តា និង​គ្មាន​ក្រមសីលធម៌​។​

thai (1)

​ពួក​គិលានុបដ្ឋាយិកា​បីនាក់​នៅក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃ​ម្សិលមិញ បានធ្វើការ​សុំទោស​ជា​សាធារណៈ ចំពោះ​រូបថត​មិន​សមរម្យ​របស់​ពួកគេ នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។ ពេទ្យ​ស្រី​ទាំងបី​នាក់​នោះ​បម្រើ​ការងារ​នៅក្នុង​មន្ទីរពេទ្យ ណា​រ៉ា​ហ៊ី​វ៉ាស់ រ៉ា​ចា​ណាហ្គា​រី​ន​ត្រា ស្ថិតនៅ​ខេត្ត​ណា​រ៉ាត់​ធី​វ៉ា​ត់ ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​។​

thai (3)

ផ្អែក​តាម​រូបថត​ដែល​គេ​បង្ហោះ​តាម​អ៊ី​ន​ធឺ​ណេ​ត គិលានុបដ្ឋាក​យិ​កា​ទាំង​នោះបាន​លើក​ម្រាមដៃ​ជាស​ញ្ញា​ជោគជ័យ នៅ​ចំពោះ​សាកសព​នគរបាល​ម្នាក់​ដែល​បាន​ស្លាប់​ជាមួយ​សហសេវិក ២ នាក់​ទៀត ក្នុងការ​ផ្ទុះ​គ្រាប់បែក​មួយ​នៅ​ខេត្ត​ណា​រ៉ាត់​ធី​វ៉ា​ត់ កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​។

 thai (2) 

នាយក​មន្ទីរពេទ្យ​បាន​អះអាងថា រូបភាព​នេះ​ត្រូវបាន​ថត​នៅ​មន្ទីរពេទ្យ​មែន ហើយ​លោក​បញ្ជាក់ថា ការស៊ើបអង្កេត​បឋម​បង្ហាញថា អំពើ​របស់​គិ​លា​នុ​ប​ដ្ឋា​យិកា​ទាំងនេះ​ពិតជា​បាន​រំលោភសិទ្ធិ​អ្នកជំងឺ​។ ប្រភព​បាន​បន្តថា អំពើ​របស់​ពេទ្យ​ស្រី​នេះ​បណ្តាលមកពី​ការខ្វះ​ការយល់ដឹង​អំពី​ស​ភា​ព​ការ​ណ៍​៕

 

Leave a Reply

(*) Required, Your email will not be published