រថយន្តក្រុង​មួយគ្រឿង សម្លាប់​មនុស្ស​យ៉ាងតិច ៤៤ នាក់ នៅ ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​

, , Leave a comment

​ប្រទេស​ឥណ្ឌា ៖ យ៉ាងហោចណាស់​មនុស្ស​យ៉ាងតិច ៤៤ នាក់​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ក្នុង​រដ្ឋ​អេ​ន​ត្រា ប្រា​ដេ​ស ភាគខាងត្បូង​ប្រទេស​ឥណ្ឌា ពេលដែល​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បានធ្វើ​ដំណើរ ជ្រុល​ទៅបុក​របាំង​ចែក​ទ្រូងផ្លូវ ជាហេតុ​នាំ​ឲ្យ​មាន​ភ្លើង​ឆាបឆេះ ។​

20131031074851646

នគរបាល​បាន​និយាយថា មុនពេល​កើតហេតុ មាន​អ្នកដំណើរ​៥១​នាក់​ស្ថិតក្នុង​រថយន្តក្រុងរ​បស់​ក្រុមហ៊ុន​ដឹក អ្នកដំណើរ​ឯកជន វ៉ូ​ល​វ៉ូ មួយគ្រឿង​នោះ​។ មនុស្ស​៧​នាក់​ក្នុងចំណោម​៥១​នាក់ ដោយ​រួមមាន​ទាំង​អ្នកបើកបរ និង​អ្នក​សំអាត​អនាម័យ​ផងដែរ​នោះ បាន​រួច​ផុតពី​ការស្លាប់​។​

20131031074856271

អ្នកស្លាប់​ទាំង​៤៤​នាក់ ដែល​ទំនងជា​ដេកលក់​ក្នុងពេល​កើតហេតុ​នោះ ត្រូវបាន​ភ្លើង​ឆេះ​រហូត​មើល​លែង​ស្គាល់ ហើយ​ភាគច្រើន​នៃ​ជនរងគ្រោះ​ទាំងនោះ​ត្រូវបាន​គេ​ជឿថា បានធ្វើ​ដំណើរ​ពីរ​ដ្ឋ អេ​ន​ត្រា ប្រា​ដេ​ស ពោលគឺ​ចំពេល​ដែល​ពួកគេ​ត្រលប់​ទៅផ្ទះ​វិញ ដើម្បី​ត្រៀម​ចូលរួម​ពិធីបុណ្យ​សាសនា ហ៊ិ​ន​ឌូ មួយ​ឈ្មោះថា ឌី​វ៉ា​លី ដែល​ខិតជិត​ចូលមក​ដល់​។​

20131031074855128

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ វ៉ូ​ល​វ៉ូ បាន​ឲ្យ​ដឹងថា ឧប្បត្តិហេតុ​លើក​នោះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​រក​មូលហេតុ ខណៈដែល​អ្នកបើកបរ​ត្រូវបាន​នគរបាល​ចាប់ឃុំខ្លួន​៕

   20131031074854856 20131031074853921

 

Leave a Reply

(*) Required, Your email will not be published