បើករថយន្ត​ប្រមូល​សំរាម តែ​បន្សល់ទុក​ជនរងគ្រោះ ឲ្យ​ដេក​រដូករណែល​ពេញ​ផ្លូវ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖  ហេតុការណ៍​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ការធ្វេសប្រហែស និង​គ្មាន​ភាព​ទទួលខុស​ត្រូវធ្វើ​ឲ្យ​មនុស្សម្នា​ក់បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​២​នាក់​ផ្សេងទៀត បាន​រ​ង​រ​បួ​ស​​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ។ ហេតុការណ៍​គ្រោះថ្នាក់​ផ្ទួនៗ​នេះ​ចំណាយពេល​តែ ១ ម៉ោង​ប៉ុណ្ណោះ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ដែល​ករណី​ទី​១​កាលពី​វេលា​ម៉ោង​១៥​និង​០៥​នាទី បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​របួសធ្ងន់​ត្រង់​ក្បាល ស្ថិតនៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ និង​មួយ​ករណី​ទៀត​កើតឡើង​នៅវេលា​ម៉ោង ១៦ និង ២០ នាទី​ស្ថិតនៅ​ភូមិ​បុរី កម្មក សង្កាត់​ជើងឯក ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ។​

p1120073

​នាយរង​ផ្នែក​ចរាចរណ៍​ខណ្ឌដង្កោ បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​ ២ ​នាក់​ផ្សេង​ទៀ​ត​របួសធ្ងន់​នៅតាម​បណ្តោយ​ផ្លូវ ២១៧ កន្លែង​ផ្សេងគ្នា ក្នុង​ខណ្ឌដង្កោ​។

 

​សូមបញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើកទីមួយ​បានកើត​ឡើង​នៅ​ភូមិ​សំបួរ​បណ្តាល​ឲ្យ​ស្ត្រី​ឈ្មោះ អា​ល័​ក្ខ អាយុ​២៧​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ (​របួសស្រាល​) និង​ស្ត្រី​ម្នាក់ទៀត​មានឈ្មោះ អា​ជី អាយុ​២២​ឆ្នាំ​(​របួសធ្ងន់​) ស្នាក់នៅ​ផ្ទះជួល​ក្នុង សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។ ស្ត្រី​រងគ្រោះ​ពីរ​នាក់​បងប្អូន​នេះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហ្វី​ណូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AJ-8890​។ ចំណែក​រថយន្ត​បង្កហេតុ​ជា​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​គ្មាន​ស្លាក​លេខ មាន​លេខ​រៀង​២០០ បើកបរ​ដោយ​ឈ្មោះ មន នាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ចំការ​ដូង ភូមិ​ខ្វា សង្កាត់​-​ខណ្ឌដង្កោ​។​

 

​ដោយឡែក​ករណី​គ្រោះថ្នាក់​ចរាចរ​ពណ៍​លើក​ទី​២​បង្កដោយ​រថយន្ត​ក្រុមហ៊ុន​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ដដែល កាលពី​វេលា​ម៉ោង​១៦​និង​២០​នាទី ថ្ងៃទី​៣០ ខែតុលា នៅមុខ វិទ្យាល័យ​ទួល​អំពិល ផ្លូវ​២១៧ ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។ លោក​បន្តទៀតថា ជនរងគ្រោះ​មានឈ្មោះ ស្រ៊ុ​យ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ​(​ស្លាប់​) និង​ជនរងគ្រោះ​ម្នាក់ទៀត​មានឈ្មោះ វុ​ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​រ​បូស​ធ្ងន់​) មុខរបរ​អ្នក​បើកឡាន​ដឹក​កម្មករ និង​មាន​ទីលំនៅ​ភូមិក​ណ្តោ​ក ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តា ល​ស្ទឹង ខេត្តកណ្តាល ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​។ ចំណែក​រថយន្ត​បង្កហេតុ​ជា​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី គ្មាន​ស្លាក​លេខ​និង មាន​លេខ​២៤១ បើកបរ​ដោយ​ឈ្មោះ ផ័ន ឃន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល នៅក្បែរ​យានដ្ឋាន​រថយន្ត​ក្រុមហ៊ុន​ស៊ីន​ទ្រី​។ រថយន្ត​បង្កហេតុ និង​អ្នកបើកបរ​ត្រូវបាន​ប្រគល់​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជា​អ្នកដោះស្រាយ ។​

 p1120072

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​នេះ​បើកបរ​ព្រហើន​ណាស់​មិនចេះ​គោរព​ច្បាប់​ចរាចរណ៍​ទេ ហើយក៏​គ្មាន​សុជីវធម៌​ដែរ បើកបរ​ស៊ី​ផ្លេ​រ​ថ្លង់​រំខាន​ដល់​ពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ ហើយ​ជាពិសេស​ហេតុអ្វី​រថយន្ត​ដឹក​សំរាម​នេះ​មិន​ដែលមាន​ពាក់​ស្លាក​លេខ  និង​គ្មាន​ឆៀក គ្មាន​ពន្ធ​ផ្លូវ ។ នាយកដ្ឋាន​កណ្តាល​សណ្តា​ប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ គួរ​ណាស់​ពិនិត្យមើល​និង​រឹតបន្តឹង​ចំពោះ​អ្នកបើកបរ និង​ក្រុមហ៊ុន​ស៊ីន​ទ្រី​នេះ​ផង​។ តើ​សមត្ថកិច្ច​មាន​ចំណាប់អារម្មណ៍​ពី​បញ្ហា​នេះ​ទេ ឬ​បាន​មើល​ហើយ​តែ​មិនឃើញ​? ៕

 

Leave a Reply

(*) Required, Your email will not be published