ដោយ​ភាព​ស្អប់​ចោរ ធ្វើ​ឲ្យ​បុរស​ម្នាក់ សល់​ត្រឹម​ដង្ហើមចង្រិត​

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ ជនសង្ស័យ​ជា​ចោរលួច​គាស់​ផ្ទះ និង​លួច​សម្ភារ​យ៉ាងសកម្ម​នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវបាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ស្ទាក់​ចាប់បាន ខណៈដែល​កំពុង​ធ្វើ​សកម្មភាពប្រុង​ទ្រព្យសម្បត្ដិ ហើយ​ក៏បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ មួយ​ជើង​សល់​ដង្ហើមចង្រិត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្រុម​១៤ ភូមិ​ត្រញំងឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

1585 (1)

​ជនសង្ស័យ​ដែល​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ មួយ​ជើង​មានឈ្មោះ ង្វៀន កុង​ថា​ញ់ អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ។​

 

​តាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​និយាយ​ឱ្យដឹងថា នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ កន្លងមក​នៅក្នុង​ភូមិ​ត្រញំងឈូក ប្រជាពលរដ្ឋ​តែង តែ​បាត់​ទ្រព្យសម្បត្ដិ​ជាច្រើន មានដូចជា ចាន ឆ្នាំង ខោអាវ ម៉ូតូ កង់​…​។ ដោយមាន​ការបាត់បង់​សម្ភារៈ និង​ទ្រព្យសម្បត្ដិ​ជារឿយៗ​បែបនេះ ពួកគាត់​ក៏បាន​ដាក់​វេន​គ្នា​យាម រហូត​នៅ​យប់កើតហេតុ​ក៏​ប្រទះ​នឹង​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ ប្រជាពលរដ្ឋ​បំណង​ចូល​លួច ពួកគាត់​ក៏​នាំគ្នា​ព័ទ្ធ​ស្ទាក់​ចាប់បាន ហើយ​វាយ​ម្នាក់​មួយ​ដៃ មួយ​ជើង​សល់​ដង្ហើមចង្រិត ទើប​ប្រគល់​ទៅឱ្យ​សមត្ថកិច្ច ។

 1585

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ  ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​បន្ដ ៕

 

Leave a Reply

(*) Required, Your email will not be published