អ៊ីស្រាអែល ដោះលែង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន ដោយមាន​កិច្ចសម្របសម្រួល​ពី​សហ​រដ្ឋ​អាមេរិក ក្រោម​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​

, , Leave a comment

ប្រទេស​អ៊ីស្រាអែល ៖ បន្ទាប់ពី​មាន​កិច្ចពិភាក្សា​សន្តិភាព​ដែល​សម្របសម្រួល​ដោយ​សហរដ្ឋអាមេរិក អ៊ីស្រាអែល​បាន​ដោះលែង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​ចំនួន​២៦ នាក់  ដែលជា​ការដោះលែង លើក​ទី​ពីរ​ហើយ ដើម្បី​នាំ​សន្ដិភាព​ក្នុង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​ដែល​អូសបន្លាយ​ដ៏​វែង​អន្លាយ​មក​នោះ ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន AFP កាលពី​ថ្ងៃទី​៣០ ខែ តុលា ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​។​

 

​អ្នក​ទាំង ២៦ នាក់​នេះ​ត្រូវបាន​កាត់ទោស​ពី បទ​សម្លាប់​ពលរដ្ឋ​អ៊ីស្រាអែល ដោយ​ការវាយប្រហារ​ភាគច្រើន ដែល​កើតឡើង​មុនពេល​កិច្ចព្រមព្រៀង​ក្រុង​អូ​ស្លូ​ឆ្នាំ​១៩៩៣ ដែល​បានផ្ដល់​ឲ្យ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នូវ​ការ​ស្វ័យគ្រប់គ្រង​មាន​កម្រិត ប៉ុន្តែ​មិនបាន​ក្លាយជា​រដ្ឋ​ឯករាជ្យ​ទេ​។​

 

​បើទោះបី​អ្នកទោស​រាប់ពាន់នាក់ កំពុងស្ថិត​នៅក្នុង​ពន្ធនាគារ​លើទឹក​ដី អ៊ីស្រាអែល​ក៏ពិតមែន ប៉ុន្ដែ​ការលើកលែងទោស​របស់​អ៊ីស្រាអែល​នាពេល នេះ​ជា​ជំនឿ​ទុក​ចិ​ត្ដ​មួយ​យ៉ាងសំខាន់​ទៅលើ​លោក​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក​ម៉ា​មូ​ដ អាបាស់​ជាមួយនឹង​រដ្ឋ​ជ្វា ដែល​ក្រុម​ហា​ម៉ាស់​អ៊ីស្លាម​ប្រដាប់អាវុធ​គ្រប់​តំបន់​កា​ហ្សា ហើយ​តែងតែ​ប្រមាថ​ដល់​ដំណើរការ​ខាងលើ​នោះ ។​

 

​ដំណើរ​ការចរចា​ស្វែងរក​សន្ដិភាព រវាង​រដ្ឋបាល​លោក​អា​ប៉ាស់ នឹង​អ៊ី​ស្រា អែល​បាន​បន្ដ​ជាថ្មី​ឡើងវិញ​នៅ​ទីក្រុង វ៉ាស៊ីនតោន​កាលពី​ខែកក្កដា​កន្លងមក នេះ បន្ទាប់ពី​បាន​ផ្អាក​រយៈពេល​៣​ឆ្នាំ ។ ការជួប​ចរចា​ដោយ​សម្ងាត់ ពួកគេ​ពុំ ទទួលបាន​លទ្ធផល​ផ្លែផ្កា​ប៉ុន្មាន​ឡើយ​នៅ ក្នុង​កិច្ចព្រមព្រៀង​សន្ដិភាព​នាពេល​អា​នាគ​ត​នោះ ។​

 

​រហូតមក ដល់ពេលនេះ ពុំទាន់​មាន ភាគី​ណាមួយ​សម្ដែង​ការមិនពេញចិត្ដ ចំពោះ​រដ្ឋបាល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ធ្វើជា​អាជ្ញាកណ្ដាល សម្រុះសម្រួល   នៅក្នុង​រឿងនេះ​ឡើយ ។ រដ្ឋបាល​លោក អូ​បា​ម៉ា​បាន​ចាត់ទុកថា បញ្ហា​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​ជា​នយោបាយ​ធំ​បំផុត របស់ខ្លួន​ប្រចាំ​នៅ​មជ្ឈិមបូព៌ា​។ ចំណែក  បញ្ហា​ស្មុគស្មាញ​មួយទៀត​នោះ​គឺ​ជម្លោះ កម្មវិធី​អាវុធ​បរមាណូ​របស់​អ៊ីរ៉ង់​ដែល អ៊ីស្រាអែល​មើលឃើញថា​គំរាមកំហែង ដល់​សាកលលោក​ទាំងមូល​នោះ ។​

 

ក្នុងអំឡុងពេល​ដោះលែង​អ្នកទោស ប៉ា​ឡេ​ស្ទី​ន​ឱ្យមាន​សេរីភាព លោក​រដ្ឋ មន្ដ្រី​ការពារជាតិ​អ៊ីស្រាអែល Moshe Yaalon បាន​ថ្លែងថា “​ក្នុងនាម​ជា​អ្នក ចំណាយពេល​ស្ទើរ​មួយជីវិត​ដើម្បី​ប្រយុទ្ធ ប្រឆាំង​ភេរ​វករ​ប៉ា​ឡេ​ស្ទី​ន​, ភេរ​ករ​ក្នុង ទឹកដី​អ៊ីស្រាអែល និង​នៅ​បរទេស​នោះ ព្រឹ​ត្ដិ​ការណ៍​នេះ​មិនមែនជា​រឿង​ងាយ ស្រួល​ឡើយ​សម្រាប់​ខ្លួន​ខ្ញុំ​”​។ លោក​បន្ដ ថា អ៊ីស្រាអែល​“​បាន​ប្រឈម​នឹង​ផ្លូវការ ទូត​យ៉ាង​រសើប និង​ការ​ថ្លើង​ថ្លែង​ប្រកប ដោយ​យុទ្ធសាស្ដ្រ​ដ៏​សំខាន់​នេះ​ក្នុងអំឡុង ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ហើយ តម្រូវឱ្យ​យើង​ត្រូវតែ​បោះជំហាន​យ៉ាង លំបាក និង​ឈឺចាប់​នេះ ។ វា​មិនមែនជា ស្ថានការណ៍​ខ្មៅ ឬ​ស នោះឡើយ​”​។​

israel (2)

អ្នកទោស​ដែល​ត្រូវបាន​ដោះលែង​ទាំងនេះ​មុនពេល​ដោះលែង គឺ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក ចន្លោះ​ពី​១៩​ឆ្នាំ ទៅ​២៨​ឆ្នាំ ពីបទ​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​។​ជា​សរុប​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​ទាំង ១០៤​នាក់​នឹង​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​វិញ ។ ការដោះលែង​លើកទីមួយ អ្នកទោស​២៦​នាក់​ត្រូវ​អ៊ីស្រាអែល ធ្វើឡើង​កាលពី​ខែសីហា ៕

 

Leave a Reply

(*) Required, Your email will not be published