ខេត្តកណ្តាល ៖ ស្ត្រីគិតខ្លីម្នាក់បាន ថ្នាំបំពុលសត្វល្អិតមកលេបសម្លាប់ខ្លួន ខណៈដែលប្រើប្តីឲ្យទៅបេះត្រកួនយកមកលក់តែប្តីខ្ចិលមិនធ្វើ ។ ការផឹកថ្នាំ បំពុលសត្វល្អិតមកលេបសម្លាប់ខ្លួននៅលើផ្ទះកើតឡើងកាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី២៩ តុលា ២០១៣ ស្ថិតនៅភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីដែលលេបថ្នាំពុលសម្លាប់ខ្លួនឈ្មោះយៀប ទូច អាយុ២៣ឆ្នាំ មានកូនម្នាក់អាយុ៣ឆ្នាំ មានស្រុកកំណើតនៅស្រុកអង្គរបុរី ខេត្តតាកែវ បច្ចុប្បន្នរស់នៅជាមួយប្តីនៅភូមិ-ឃុំកើតហេតុខាងលើ ។ មូលហេតុនៃការផឹកថ្នាំសម្លាប់ខ្លួននេះ ដោយសារខឹងប្តីមិនព្រមទៅបេះត្រកួនយកមកលក់ ក៏លេបថ្នាំពុលសម្លាប់ខ្លួនហើយបានស្លាប់ដូចបំណង ខណៈក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិនទាន់។
ក្រោយពីធ្វើកោសល្យវិច្ច័យប៉ូលិសសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលេបថ្នាំសម្លាប់ខ្លួនពិតប្រាកដមែន និងបានប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕