រងរបួស​ធ្ងន់​ពីរ ក្នុង​ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស​ប្រុស​ម្នាក់ ស្រី​ម្នាក់ បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាលមកពី​រថយន្ត​បុក​ជាមួយនឹង​ម៉ូតូ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ១០​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣០ តុលា ២០១៣ នៅ​ស្តុ​ប​ផ្សារ​ដី​ហ៊ុយ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

dei hoy (1)

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​កូរ៉ូឡា មួយគ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2F-8903 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច តាម​មហាវិថី​សហព័ន្ធរុស្ស៊ី លុះ​មកដល់​ចំណុចកើតហេតុ​ត្រង់​ស្តុ​ប​ផ្សារ​ដី​ហ៊ុយ​ជា​ចំណុច​ផ្លូវបែក​ជា​បួន ស្រាប់តែ​រថយន្ត​បាន​ជ្រុល​ទៅបុក​ម៉ូតូ​គុប​មូល ១ គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1F-7942 ជិះ​ដោយ​បុរស​ស្ត្រី ២ នាក់ ដែល​ធ្វើដំណើរ​ពី​លិចទៅ​កើត​បម្រុង​បត់​ឆ្វេង​ឆ្លងផ្លូវ បណ្តាល​ឲ្យ​អ្នក​ទាំងពីរ​ប៉ើង​ខ្ទប់​នឹង​កញ្ចក់​រថយន្ត របួសធ្ងន់​បាក់ដៃ​ជើង ។​

dei hoy (2)

​ក្រោយ​កើតហេតុ​ដោយ​ឃើញ​សភាព​បែបនេះ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង ចំណែក​ជនរងគ្រោះ​ទាំងពីរ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ រីឯ​រថយន្ត​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​ចូលមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

 dei hoy 

 

Leave a Reply

(*) Required, Your email will not be published