សមត្ថកិច្ចស្រុក​ស្វាយ​លើ​ ចាប់​រថយន្ដ​យី​ឌុប​ ដឹកឈើ​ខុសច្បាប់​របស់​​ឧកញ៉ា ស្រ៊ុន ម៉េង​លាង​

, , Leave a comment

​ខេត្ដ​សៀមរាប ៖ កាលពី​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ ២០១៣​កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ និង​រដ្ឋបាល​ព្រៃឈើ​បាន​បង្ក្រាប​ចាប់​ឡាន​យី​ឌុប​ដឹកឈើ​ខុសច្បាប់​ចំនួន​២​គ្រឿង​នៅ​ទល់មុខ​ចម្ការកៅស៊ូ ក្រែក ក្នុងភូមិ​អង្កាញ់ ឃុំ​-​ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប ដែល​គេ​ដឹងថា ឈើ​ខុសច្បាប់​ទាំង​២​រថយន្ដ​នេះ​ជា​របស់​ឧក​ញ៉​ស្រ៊ុន ម៉េង​លាង ដែលជា​អ្នករកស៊ី​ឈើ​ដ៏​ធំ​ក្នុង​​ស្រុក​ត្រពាំង​ប្រាសាទ​ដែលមាន​ទីលំនៅ​ស្រុក​មេមត់​ខេត្ត​កំបង់​ចាម ហើយ​ក្នុង​គោលបំណង​លោត​ឆ​ត្រ័​ទៅ​ខេត្ដ​កំពង់ចាម​និង​បន្តទៅ​ប្រទេស​វៀតណាម​។

seam reab-2

​អធិការនគរបាល​ស្រុក​ស្វាយ​លើលោក​អនុ​សេនី​យ៏​ឯក វ៉ន គា បាន​ឲ្យ​ដឹងថា ឡាន​ទាំងពីរ​គ្រឿង​នេះគឺ​ដឹកឈើចេញពី​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុង​បំណង​ឆ្ពោះទៅកាន់​ខេត្តកំពង់ចាម​និង​បន្តទៅ​ភ្នំពេញ​ ឬ​ទៅ​វៀតណាម​ ។ ឡាន​យី​ឌុប​ទាំងពីរ​គ្រឿង​នោះទី​១​ពាក់​ស្លាក​លេខកំពង់ចាម ​3A-1704 បើកបរ​ដោយ​ឈ្មោះ​ ងួន ​ដា ប្រុស​អាយុ​ ១៨ ​ឆ្នាំ ទីលំនៅ​ភូមិ​កៀន ស្វាយ ​ក្រុងភ្នំពេញ​ ។ ទី​២​ពាក់​ស្លាក​លេខក្រុងព្រះសីហនុ​ 3A-0878 នៅពេល​ឃាត់​រថយន្ត​អ្នកបើកបរ​រត់គេចខ្លួន​បាត់​។

 

លោក​អធិការ​បាន​បន្ដថា រថយន្ដ​ដឹក ឈើ​ខុសច្បាប់​ខាងលើនេះ​ក្នុង​១​គ្រឿង យ៉ាងហោចណាស់​ផ្ទុក​ឈើ​៤០​ម៉ែត្រគូប ដែល​សមត្ថកិច្ច​មុនដំបូង​សង្ស័យថា​ជា ឈើ​របស់​ឈ្មោះ “​អា​យួន​” ប៉ុន្ដែ​រូបគេ ដឹងថា សមត្ថកិច្ច​ឃាត់​រថយន្ដ​ក៏​គេច ខ្លួន​បាត់ ហើយ​រដ្ឋបាល​ព្រៃឈើ​ក៏បាន​យក រថយន្ដ​ទៅ​រក្សាទុក​នៅ​រដ្ឋបាល​ព្រៃឈើ ស្រុក​ស្វាយ​លើ ។​

 

ប្រភពពី​ក្រុម​ឈ្មួញ​ឲ្យ​ដឹង​ទៀតថា ឡាន​ដឹកឈើ​ទាំងពីរ​គ្រឿង​នោះ មាន​១​គ្រឿង ជា​របស់​ឧកញ៉ា ស្រ៊ុន ម៉េង​លាង  ដែលជា​ថៅកែ ឈើ​គ្រញូង​ដ៏​ធំ​មួយ នៅ​ខេត្តកំពង់ចាម​។ ប្រភពពី​ក្រុម​ឈ្មួញ​នៅ​ទីនោះ​និយាយ ថា កន្លងទៅ​ឧកញ៉ា ស្រ៊ុន ម៉េង​លាង តែងតែបាន​ដឹកឈើ​លេខ​២​បង្កប់​ឈើ គ្រញូង​ចេញពី​ស្រុក​ត្រញំង​ប្រាសាទ ខេត្ដ ឧត្ដរមានជ័យ​ឆ្ពោះទៅកាន់​ខេត្ដ​កំពង់ចាម​បន្តទៅ​វៀតណាម ហើយ​ឧកញ៉ា​រូបនេះ​មាន​មុខរបរ​រកស៊ី​ឈើ​គ្រញូង​ជា​យូរ​មកហើយ ដែល សមត្ថកិច្ច​មិនទាន់បាន​បង្ក្រាប ។​

 

​ករណី​បង្ក្រាប​រថយន្ដ​យី​ឌុប  ដឹកឈើ​ខុសច្បាប់​របស់​ឧកញ៉ា​ស្រ៊ុន ម៉េង​លាង អាចជា​ការ​លោត​ឆត្រ​មិន បង់​ឱ្យ​សមត្ថកិច្ច​តាមផ្លូវ​និង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទើប​ក្លាយ​ទៅ ជា​រឿង​បង្ក្រាប ហើយ​សមត្ថកិច្ច​ក៏​មិន លាក់លៀម​ពី​មេ​ឈ្មួញ​ឧកញ៉ា​ស្រ៊ុន ម៉េង​លាង នេះ​ថែមទៀត ។

 seam reab-2 (1)

​គួររំលឹកថា ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ គ្រប់​រូបភាព ចូលមក​កាន់​ក្រុង​សៀមរាប និង​ឆ្លងកាត់ ក្នុង អំឡុងពេល​ចាប់ពី​ដើមឆ្នាំ​២០១៣ គឺមាន​សភាព​ផុសផុល​យ៉ាងខ្លាំង តែ​ការទប់ស្កាត់​ហាក់​មាន​ភាពកំសោយ​។ មិនដឹងថា សមត្ថកិច្ច​ជំនាញ មិនដឹង​ឬ ជាការ​ត្រូវ​រូ​វ ជាមួយ​ឈ្មួញ​នោះឡើយ​៕

 

Leave a Reply

(*) Required, Your email will not be published