យក​រថយន្ត​ទៅ​ចត​ក្នុង​រោងបុណ្យ ព្រោះ​គ្មាន​កន្លែង​ផ្ញើ រង​ការរិះគន់​ចំៗ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ទង្វើ​គ្មាន​ការ​អាធ្យាស្រ័យ យោគយល់​ បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ត្រូវបាន​ទទួលរង​ពាក្យ​រិះគន់ថា ជា​មនុស្ស​អសីលធម៌ និង​គ្មាន​សណ្តាន​ចិត្ត ខណៈដែល​បើករថយន្ត​ទៅ​ចត​ក្នុង​រោងបុណ្យ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​ពេញ​រោងបុណ្យ​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៤០​នាទី យប់​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៣ នៅក្នុង​រោងបុណ្យ​មួយ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៨ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ។​

159 (1) 

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​រៀបរាប់ថា មុនពេល​កើត​បុរស​ម្នាក់នេះ​បាន​បើករថយន្ត​ម៉ាក Prius ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-0529 ហើយ​មក​ចត​ក្នុង​រោងបុណ្យ ខណៈដែល​ភ្ញៀវ​កំពុង​ហូបបាយ ហើយ​ដើរចូល​ក្នុងផ្ទះ​បាត់​ធ្វើ​ព្រងើយ ។  មូលហេតុ​ដែល​បុរស​រូបនោះ​យក​រថយន្ត​របស់ខ្លួន​មក​ចត​ក្នុង​រោងបុណ្យ ប្រហែលជា​បុរស​នោះ​ខឹង​ដោយ​គ្មាន​កន្លែង​ចត​រថយន្ត ព្រោះ​រយៈពេល ២ ថ្ងៃ​មកនេះ នៅ​ចំណុច​មុខផ្ទះ​របស់គាត់​ត្រូវគេ​សង់រោង​បុណ្យ​។ ភ្លាមៗ​ម្ចាស់​រោងបុណ្យ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​អន្តរាគមន៍ ។​

159

​ចំពោះ​ទង្វើ​បែបនេះ ត្រូវបាន​មជ្ឈដ្ឋាន​ជុំវិញ​បាន​រិះគន់ថា អ្នកជិតខាង​គ្នា គួរតែ​មានការ​អ​ធ្រា​ស្រ័យ យោគយល់​ដល់​អ្នកជិតខាង​ពេល​មាន​រវល់​បុណ្យទាន ៕​

 

Leave a Reply

(*) Required, Your email will not be published