ភាព​សិច​ស៊ី​របស់​នាង Han Chae I ជា​ចំណុច​សំខាន់​នៃ​ការថត​ផ្សាយពាណិជ្ជកម្ម​គួរ​ឲ្យ​ចង់​គយគន់​

, , Leave a comment

​ប្រទេស​កូរ៉េខាងត្បូង ៖ ប្រភពព័ត៌មាន​សិល្បៈ​បរទេសមួយ​បាន​ឲ្យ​ដឹងថា នាង Han Chae I ត្រូវបាន​ក្រុមហ៊ុន​ឧស្សា​កម្ម​ទោចក្រយានយន្ត​ល្បីឈ្មោះ​មួយ​បាន​អញ្ជើញ​នាង​ឲ្យ​ថត​ផ្សាយពាណិជ្ជកម្ម​ម៉ូ​ឌែ​ល​ថ្មី នៃ​ផលិតផល​របស់ខ្លួន​ប​ង្ហា​ញ​នូវ​ភាព​សិច​ស៊ី​របស់​នាង​គួរ​ឲ្យ​ចង់​គយគន់​។​

Han (6)

​នាង Han Chae I ត្រូវបាន​គេ​ស្គាល់​ថា ជា​តារា​បង្ហាញ​ម៉ូដ​ក្តៅ​សាច់​សញ្ជាតិ​កូរ៉េខាងត្បូង ដែលមាន​ទំហំ​ទាំងបី​នៃ​ដងខ្លួន 34-24-36 ដែល​ខ្នាត​នេះ​ស័ក្តិសម ទៅនឹង​អ្នក​និយម​ចូលចិត្ត​ហាត់​កីឡា ហើយ​នាង​ក៏​អាចជា សក្តានុពល​នៃ​ការផ្សព្វផ្សាយ​មួយ​ក្នុងការ​អូសទាញ​អតិថិជន គោលដៅ​របស់​ក្រុមហ៊ុន​នេះ​ងាយ​មក​ជាវ​ផលិត​កាន់តែ​ច្រើនឡើង​។ នេះ​បើ​យោងតាម​សម្តី​នាយក​ប្រតិបត្តិ​ប្រចាំ​ស្ថាន​ប័ន​មួយ​នេះ​។​

Han (2)

​លោក​បាន​បន្តថា នាង Han Chae I មិន​ត្រឹមតែ​ជាតា​រា​ម៉ូ​ឌែ​ល​ដ៏​មាន​ប្រជាប្រិយភាព​ខាង​រូប​សម្រស់​ប៉ុណ្ណោះ​ទេ ទេពកោសល្យ​ក្នុងការ​បញ្ចេញ​កា​យ​វិ​កា​រ​​ទាក់ទាញ​អតិថិជន​ក៏​ហាក់ដូចជា​អ្នក​ទីផ្សារ​ដ៏​ជំនាញ​មួយរូប​។ ដូច្នេះ​សម្រាប់​រដូវ​កាល​នៃ​ការប្រកួត​កីឡា​ប្រ​ឡាំង​កង់​អន្តរជាតិ នា​ពេ​ល​ខា​ង​មុ​ខ​​ក្រុ​ម​ហ៊ុន​អាច​នឹង​ជ្រើសយក​នាង​ជា​អ្នកតំណាង​នៃ​ការផ្សព្វផ្សាយ​ជាថ្មី​ផងដែរ​៕

Han (3) Han (4) Han (5)  Han (1) 

 

Leave a Reply

(*) Required, Your email will not be published