អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក អាប់​ភី​ស៊ីត វ៉េ​ចា​ជីវ៉ា ត្រូវបាន​តុលាការ សម្រេច​ចោទប្រកាន់​ពីបទ​ឃាតកម្ម​

, , Leave a comment

​ប្រទេស​ថៃ ៖ យោងតាម​ប្រភព​សារព័ត៌មាន Nation បាន​ឲ្យ​ដឹងថា ការិយាល័យ​អគ្គមេធាវី​នៃ​ប្រទេស​ថៃ​បានសម្រេច​ដាក់​ការចោទប្រកាន់​ជា​ផ្លូវ​កា​រ​ណ៍​​ទៅលើ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក អាប់​ភី​ស៊ីត វ៉េ​ចា​ជីវ៉ា និង​អតីត​ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន ទាក់ទង​នឹង​ករណី​ឃាតកម្ម​កើតចេញពី​ការបង្ក្រាប​បង្ហូរឈាម​លើ​ហ្វូង​បាតុករ​ដែល​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​របស់លោក អាប់​ភី​ស៊ីត កាលពី​ឆ្នាំ​២០១០ ។​

that-0689 

​យ៉ាងណាក៏ដោយ​ពួក​គណបក្សប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក អាប់​ភី​ស៊ីត នោះ បានចាត់ទុក​ការសម្រេច​របស់​តុលាការ​បែបនេះ​ត្រូវបាន​ធ្វើឡើង ដើម្បី​ដាក់​សំពាធ​ឲ្យ​លោក​អាប់​ភី​ស៊ីត ក្នុងនាម​ជា​សមាជិកសភា​ម្នាក់​នោះ​គាំទ្រ​ដល់​សេចក្តីព្រៀងច្បាប់​ស្តីពី​ការលើកលែងទោស​ទូទៅ ព្រោះថា​ប្រ​សិ​ន​បើ​ច្បាប់​នេះ​ត្រូវអនុម័ត​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​ត្រា ដែល​ត្រូវជា​បងប្រុស​បង្កើត​រប​ស់​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​អាច​ត្រលប់​ចូ​ល​​ប្រទេស​ថៃ​វិញ ទោះបីជា​លោក​ថាក់ស៊ីន​ជា​ទណ្ឌិត​ក៏ដោយ​។ ប៉ុន្តែ​ការចោទប្រកាន់​នេះ​ត្រូវបាន​ការិយាល័យ​អគ្គមេធាវី​របស់​ថៃ​ច្រានចោល​ទាំងស្រុង​។​

 

គួររម្លឹកថា មាន​មនុស្ស​ប្រមាណ ៩០ នាក់​បាន​ស្លាប់ ហើយ​ជិត ១៩០០ នាក់​ទៀត​បាន​រងរបួស ខណៈ​អតីត​រាជរដ្ឋាភិបាលរ​ប​ស់លោក អាប់​ភី​ស៊ីត បា​ន​​បញ្ជា​ឲ្យ​កម្លាំង​សន្តិសុខ​បង្ក្រាប​លើ​ហ្វូង​បាតុករ​កាលពី​ឆ្នាំ​២០១០ ។​ មន្ត្រី​នាំពាក្យ​នៃ​ការិយាល័យ​អគ្គមេធាវី​របស់​ថៃ​លោក ណាន​ថា​សាក់ ពូន​ស៊ុ​ក បា​ន​​និយាយថា ភស្តុតាង​មាន​គ្រប់គ្រាន់​ក្នុងការ​ចោទប្រកាន់​លើ​លោក​អាប់​ភី​ស៊ីត និង​លោក​ស៊ូ​ថេប​ទាក់ទង​នឹង​ការបញ្ជា​របស់​ពួកលោក​កាលពី​ឆ្នាំ​២​០​១​០ ។ សវនាការ​កាត់ទោស​លើ​លោក​អាប់​ភី​ស៊ីត និង​លោក​ស៊ូ​ថេប​គ្រោង​នឹងធ្វើ​ឡើង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

khmer-news-526f6b1677933

ប៉ុន្តែ​បើទោះបីជា​តុលាការ​សម្រេច​ចោទប្រកាន់​ជា​ផ្លូវ​ការណ៍​ក៏ដោយ ជនសង្ស័យ​ទាំងពីរ​នាក់​មាន​អភ័យឯកសិទ្ធិ ក្នុងនាម​ជា​សមាជិកសភា ពោលគឺ​លុះត្រា​ណា​សភា​ត្រូវ​បិទ​។ ដំណើរការ​កាត់ទោស​លើ​លោក​អាប់​ភី​ស៊ីត និង​លោក​ស៊ូ​ថេប​ត្រូវបាន​គេ​មើលឃើញថា​នឹងត្រូវ​ចំណាយពេល​រាប់​ឆ្នាំ​ទៀត ខណៈដែល​ត្រូវមាន​សា​ក្ស៊ី​រាប់រយ​នាក់​៕

 

Leave a Reply

(*) Required, Your email will not be published