បុរស​ម្នាក់​ព្យាយាម​កសាង​កេរ្តិ៍ឈ្មោះ​អាក្រក់ ដោយ​ជាប់គុក ៣ ដង ក្រែង​ជាប់​កំណត់ត្រា​ពិភពលោក​

, , Leave a comment

​ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ត្រាច់ចរ​ពី​ពន្ធនាគារ​មួយ​ទៅ​ពន្ធនាគារ ដែល​បណ្តាលមកពី​រូបគេ​មិនចេះ​រាងចាល មិនចេះ​ចាំ មិន​ភ្ញាក់រឭក​ចំពោះ​ទង្វើ​របស់ ភាព​ឆក់​ប្លន់​បានធ្វើ​ឲ្យ​បុរស​ម្នា​ក់បាន​ដេក​គុក​សារជាថ្មី ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដែល​កើតឡើង​ដោយសារ​ជនសង្ស័យ​លបលួច​ឡើង​ផ្ទះ​ប្រជាពលរដ្ឋ​បំណង​លួច​ទ្រព្យសម្បត្តិ​កើតឡើង​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្រុមទី​១៤ ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។​ ​បុរស​ជា​ជនសង្ស័យ​មានឈ្មោះ សុង យ៉​ន ហៅ​ខ្មៅ អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

 

​តាម​ចម្លើយសារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​សង្ស័យ​បាន​សារភាពថា មុនពេល​កើតហេតុ​ខ្លួន​បានមក​សុំ​ផ្ទះ​មិត្ត​ភ័ក្តិ​ឈ្មោះ លៀប នៅក្បែរ​វត្ត​ពោធិ៍​ក្នុងភូមិ​-​សង្កាត់​រតនៈ ស្នាក់នៅ តែ​មិនបាន​ប៉ុន្មាន​យប់​ផង មិត្ត​ភ័ក្តិ​ដេញចេញ​ដោយ​គ្មាន​ប្រាក់​ទិញ​បាយ​ម្ហូប​ហូប ។ ប៉ុន្មាន​យប់​ដែល​មក​ស្នាក់​នៅផ្ទះ​មិត្តភក្តិ​នេះ​ខ្លួនគេ​ដើររក​លួច​អ្វី​ក៏​មិន​បានដែរ ដោយ​អត់លុយ​លេងល្បែង វេលា​ម៉ោង​កើតហេតុ​ខាងលើ នៅ​ចំណុច​ក្រុមទី​១៤ ភូមិ អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខ្លួន​គ្រាន់តែ​ចូលក្នុង​ផ្ទះ​គេ​មិនទាន់បាន​លួច​ស្អី​ផង ក៏ត្រូវ​ម្ចាស់​ទាន់​ស្រែកហៅ​អ្នកស្រុក​មក​ព័ទ្ធ​វាយ​ទ្រោម​ខ្លួន ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។​

dsc01182

​ជនសង្ស័យ​បាន​សារភាព​ទៀតថា ខ្លួន​ធ្លាប់​ជាប់គុគ​នៅ​ខេត្តពោធិ៍សាត់​ពីបទ​ទទួលផល​ចោរ​ចំនួន ៨ ខែ ជាប់គុក​នៅ​ខេត្តបន្ទាយមានជ័យ​ចំនួន ១៨ ខែ ពីបទ​លក់​ចែកចាយ​គ្រឿងញៀន និង​ជាប់គុក​នៅ​ខេត្តបាត់ដំបង​ចំនួន​៥០ ខែ​ពីបទ​លួច​ម៉ូតូ ។​ ​បន្ទាប់ពី​សាកសួរ​សង្ស័យ រួចមក​សមត្ថកិច្ច​បា​នក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published