ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន និង​ជា​មុខសញ្ញា​ចោរកម្ម​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ ដោយមាន​កិច្ចសហការ​រវាង​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ដ​កំពង់ចាម និង​កម្លាំង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ចុះ​ធ្វើការ​ឆែកឆេរ និង​ឃាត់ខ្លួន​បុរស​ម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​។  ប្រតិបត្តិ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​នៅ​ម៉ោង ២ និង ៤០ នាទី​រសៀល​ថ្ងៃ ទី​២៨ ខែតុលា ឆ្នាំ​២០១៣ នៅផ្ទះ​សំណាក់​សេរីភាព ក្នុង​បន្ទប់​លេខ​៣១ ជាន់​ទី​៣ ស្ថិតក្នុង​ភូមិ​ទី​៧ សង្កាត់​-​ក្រុង​កំពង់ចាម ។​

Kg-cham

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ វង្ស រ៉​ន អាយុ​៣០​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​សំណង់​រស់នៅ​ភូមិ​-​ឃុំ ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ដ​កំពង់ចាម ។ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន ក​ហូត​បាន​ថ្នាំញៀន​២​កញ្ចប់​តូច ស្លាក​លេខ​ម៉ូតូ​២ ក្នុងនោះ​មួយ​ពាក់​ស្លាក​លេខ កំពង់ចាម 1E-2220 និង​មួយទៀត ពាក់​ស្លាក​លេខ តាកែវ 1B-4003 និង​ឧបករណ៍​កាច់​សោ​.​ក​ម៉ូតូ​មួយចំនួនទៀត ។​

sss-(1)(14) 

​ក្រោយពី​ធ្វើការ​សាកសួរ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ចាម បាន​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ដើម្បី​បន្ដ​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published