រាជធានីភ្នំពេញ ៖ ពេលវេលាដែលប្រជាពលរដ្ឋកំពុងលង់លក់ក្នុងស្បៃរាត្រី ដ៏ត្រកាល ពេលនោះស្នូរកាំភ្លើងបានលាន់ឮឡើងយ៉ាងរំពងនាកណ្តាលអាធ្រាត្រ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ តុលា ២០១៣ នៅតាមមហាវិថីព្រះមុនីវង្សកែង១០២ មុខសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា ខ្មាន់កាំភ្លើងមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ម៉ាកស្គូពី ពណ៌ស និងម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខតាមមហាវិធីព្រះមុនីវង្សពីត្បូងទៅជើងមកដល់ ចំណុចខាងលើមិនដឹងជាមានរឿងអី ឬក៏ចង់បង្ហាញអំណាចរបស់គេដែលមានកាំភ្លើងខ្លីសៀតនៅចង្កេះបាន ដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់បង្ហើរមេឃ រួចនាំគ្នាជិះម៉ូតូគេចបាត់អស់។
ក្រោយកើតហេតុកម្លាំងកងរាជអាវុធហត្ថ ចុះទៅដល់កន្លែងកើតហេតុរកឃើញសម្បកគ្រាប់កា៥៤មួយគ្រាប់ ចំណែកខ្មាន់កាំភ្លើងគេចខ្លួនបាត់អស់៕