សព​ជនរងគ្រោះ​ដែល​ធ្លាក់ចូល​ទឹក ពេល​ជិះទូក​កម្សាន្ត​ក្នុង​ពិធីជប់លៀង ត្រូវបាន​រកឃើញ​ហើយ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មកទល់​ពេល​ការព្យាយាម​ស្វែងរក​សាកសព​ជនរ​គ្រោះ​ដែល​ធ្លាក់​ពីលើ​ទូក​កម្សាន្ត​កាលពី​វេលា​ម៉ោង ៧ យប់ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​ផ្សារ​រាត្រីស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​តាម​ដង​ទន្លេបាសាក់ នៅ​ខាងក្រោយ​វត្ត​ចាក់អង្រែ​ក្រោម​ដែល​គេ​អះអាងថា ជា​សព​ជនរងគ្រោះ​ខាងលើ ។ ហេតុ​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី ម៉ោង​ប្រមាណ ៧ ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០ ១៣ នៅ​ខាងក្រោយ​វត្ត​ចាក់អង្រែ​ក្រោម ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

 

​សូមបញ្ជាក់ថា ជនរងគ្រោះ​ដែល​ធ្លាក់​ពីលើ​ទូក​កម្សាន្ដ​ចូលទៅក្នុង​ទឹកទន្លេ​នោះ​មានឈ្មោះ កែវ វាសនា អាយុ ២៨​ឆ្នាំ បុគ្គលិក​ផ្នែក​អាយ​ធី របស់​ក្រុមហ៊ុនទូរស័ព្ទ ស្នាក់​នៅផ្ទះ​លេខ​២៦៤ ផ្លូវ លេខ​១៤៦ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។​

 

​បើ​យោងតាម​សមត្ថកិច្ច​ដែល​សាកសួរ​សាក្សី​ក្នុង​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនទូរស័ព្ទ​ដែល​កំពុងមាន​ប្រជាប្រិយភាព​នៅ​កម្ពុជា បាន​ជួល​ទូក​កម្សាន្ដ​របស់លោក អ៊ីប្រាហ៊ីម ជនជាតិខ្មែរ​ឥស្លាម អាយុ ៦៨​ឆ្នាំ យីហោ​ចតុមុខ​០៥ ដើម្បី​រៀបចំ​កម្មវិធី​ជប់លៀង​តាម​ដង​ទន្លេ ដោយមាន​បុគ្គលិក​ចូលរួម​ប្រមាណ ៧០ នាក់ ដោយ​ចងភ្ជាប់​ទូក​ជា​ពីរ​។​
​សមត្ថកិច្ច​បាន​បន្ដទៀត​ថា នៅពេលដែល​កម្មវិធី​ចាប់ផ្ដើម​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ ទូក​កម្សាន្ដ​បាន ធ្វើដំណើរ​តាម​ដង​ទន្លេ លុះដល់​៣​ម៉ោង​ក្រោយ​ដែល​គ្រប់​ម៉ោង​ជួល​ក៏​ត្រឡប់មក​ច្រាំង​វិញ​។ ពេលធ្វើ​ដំណើរ​ជិត​មកដល់​ច្រាំងទន្លេ​មុខ​ផ្សារ​រាត្រី សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ ជនរងគ្រោះ កែវ វាសនា បាន​ដើរ​ទៅរក​បន្ទប់ទឹក​នៅ​លើ​ទូក ដើម្បី​បត់ជើង ប៉ុន្ដែ​បែរជា​ដើរចូល​ខុស​បន្ទប់ទឹក​បណ្ដាល​ធ្លាក់ចូល​ទឹកទន្លេ​តែម្ដង បង្កឱ្យមាន​ការភ្ញាក់ផ្អើល ដល់​ថ្នាក់ដឹកនាំ និង​មិ​ត្ដ​ភក្ដិ​រួម​ការងារ​ទាក់ទង​មក​សមត្ថកិច្ច ដើម្បី​ជួយ​អន្ដរាគមន៍​ភ្លាមៗ​ផងដែរ តែ​រក​មិនឃើញ​នោះទេ ព្រោះ​ទឹកបាន​ហូរ​គួច​យក​ជនរងគ្រោះ​ទៅ​បាត់​។​

S-348

​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

 

Leave a Reply

(*) Required, Your email will not be published