ភាព​គ្មាន​ការទទួលខុសត្រូវ និង​គ្មាន​ជំនាញ​ច្បាស់លាស់ ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ពេល​សម្រាលកូន​

, , Leave a comment

​ខេត្ដ​តាកែវ ៖ បុគ្គលិក​របស់​មណ្ឌល​សុខភាព​វ៉ា​ជាង ព្រៃកប្បាស បានធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ពេលដែល​នាង​សម្រាលកូន​ជា​លើកដំបូង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង ៣០​នាទី​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ ២០១៣ នៅ​មណ្ឌល​សុខភាព​វ៉ា​ជាង ព្រៃកប្បាស ស្ថិតនៅ​ឃុំ​-​ស្រុក ព្រៃកប្បាស ខេត្ដ​តាកែវ ។ ស្ដ្រី​រងគ្រោះ​ឈ្មោះ​អ៊ុន មន អាយុ​២១ ឆ្នាំ មាន​ប្ដី​ឈ្មោះ​មឹង វ​រ័ អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​រំ​លក ឃុំ​បា​ស្រែ ស្រុក​អង្គរ បុរី ខេត្ដ​តាកែវ ។

 

​បើតាម​ការរៀបរាប់រ​បស់​ស្ត្រី​ឈ្មោះ អ៊​ន មឿ​ន ដែល​ត្រូវជា​ម្ដាយ​ជនរងគ្រោះ​បាន​រៀបរាប់ថា មុនពេល​កើតហេតុ​កូនស្រី​របស់គាត់​ឈឺ ពោះ​រួច​ក្រុមគ្រួសារ​បាន​បញ្ជូន​ទៅដល់ មណ្ឌល​សុខភាព​វ៉ា​ជាង​នេះ នៅវេលា​ម៉ោង​៤ ទៀបភ្លឺ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៣ ។ លុះដល់​ម៉ោង ៦ និង​៣០​នាទី​ព្រឹក​អ្នកគ្រូ​ពេទ្យ​វ័យក្មេង​ម្នាក់​ឈ្មោះ​គី សុខ​ណា បាន ជួយ​បង្កើតកូន​ឱ្យ​កូនស្រី​គាត់​រួចរាល់​គឺជា​កូនស្រី ។ ក្រោយមក​អ្នកគ្រូ​ពេទ្យ​ឈ្មោះ គី សុខ​ណា បានឱ្យ​បុគ្គលិក​ពេទ្យ​ម្នាក់ទៀត​មក​ដេរ​ស្បូន​ឱ្យ​កូនស្រី​គាត់​ទាំង​គ្មាន​ជំនាញ ។ ក្រោយពេល​ដេរ​ស្បូន​រួច​កូន​របស់​ស្រី​គាត់​បាន​ហូរឈាម​គ្មាន​ឈប់​ហើយ​គាត់​ភ័យ ស្លន់ស្លោ ពេក​ក៏​ទៅរក​គ្រូពេទ្យ គី សុខ​ណា តែ​អ្នក​គ្រូពេទ្យ​ផ្សេង​ប្រាប់ថា អ្នកគ្រូ​ពេទ្យ គី សុខ​ណា ហួស​ម៉ោង​ហើយ​គឺ​ប្ដូរ​វេន​អ្នកថ្មី​ម្ដង ។ ចំណែក​ពេទ្យឆ្មប​ថ្មី​ទើប​ផ្លាស់​វេន​បដិសេធ​មិន​អើពើ​ទេ​ដោយ​និយាយថា រង់ចាំ​ពេទ្យ​ដែល​សម្រាល​មកដល់​ទើប​ទៅ​មើល​ស្ដ្រី​រងគ្រោះ ។​

 

​លុះ​មកដល់​ម៉ោង​៤ រសៀល​កូនស្រី​គាត់​ទន់​ខ្លួន​ស្លេកស្លាំង​ពេក ព្រោះ​អស់​ឈាម​ពី​ខ្លួន​ហើយ​គាត់ ទៅប្រាប់​ពេទ្យ​ក្រុមគ្រូពេទ្យ​ភ័យ​ស្លន់ស្លោ​ក៏​រូតរះ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ ហើយ​ពេលនោះ​ក្រុមគ្រូពេទ្យ​ដែល អមនុស្សធម៌ ជាពិសេស​អ្នកគ្រូ​ពេទ្យ គី សុខ​ណា ចាប់ផ្ដើម​ភ័យ​និយាយ​លួង​ចិ​ត្ដ​គ្រួសារ​ជនរងគ្រោះ តែ​គួរឱ្យ​អនិច្ចា កូន​គាត់​បាន​ដាច់ខ្យល់​លាចាក​លោក នេះ​ទៅហើយ​ក្រោយពេល​បញ្ជូន​ទៅដល់ មន្ទីរពេទ្យបង្អែក​ខេត្ដ​តាកែវ ។

 

​ចំពោះ​បញ្ហា​ខាងលើនេះ​ម្ដាយ​ស្ដ្រី​រងគ្រោះ​បាន​បន្ដទៀតថា តើ​កូនស្រី​គាត់​ពិតជា​ស្លាប់​ទាំង អ​យុត្ដិធម៌​បែបនេះ​ឬ តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​អាយុជីវិត​កូនស្រី​គាត់ ។ អ្នកស្រី​បន្ដថា ផ្ទុយទៅវិញ ក្រុមគ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​វ៉ា​ជាង​ឆ្លើយថា​កូនស្រី​គាត់​ខ្វះ​អាហារូបត្ថម្ភ​បរិភោគ​បន្លែ​មិន​ដិតដល់ ។ ចំណែក​លោក អ៊ុក សឿន ប្រធាន​មណ្ឌល​សុខភាព​វ៉ា​ជាង បានឱ្យដឹងថា ដោយសារ​ពេទ្យ​ក្នុង​មណ្ឌល​របស់លោក​ឈប់សម្រាក ព្រោះ​ជា​ថ្ងៃ​សៅរ៍​ហើយ​បុគ្គលិក​ដែល​នៅសល់​រវល់​សម្រាលកូន​ឱ្យ​អ្នកផ្សេង​មួយទៀត​។​

sam_0490

​ចំណែក​ក្រុមគ្រួសារ​ស្ដ្រី​ដែល​ស្លាប់ សំណូមពរ​ដល់​ក្រសួងសុខាភិបាល​ជួយ ផ្ដល់​សំណង​ខ្លះ​ក្នុង​ការធ្វើ​បុណ្យសព និង ចិញ្ចឹម​ទារិកា​ដែល​ទើបនឹង​កើត ។ ហេតុអ្វី​បានជា​រឿង​ដដែលៗ​បែបនេះ កើតមាន​? នេះ​ជា​ចម្ងល់​របស់​ប្រជា ជន​? តើ​គួរ​ទុក​ប្រធាន​មណ្ឌល​សុខភាព បែបនេះ​ឱ្យនៅ​កាន់តំណែង​តទៅទៀត​ឬ​? អ្នកគ្រូ​ពេទ្យ​នោះ​គួរ​មានការ​ទទួលខុសត្រូវ​កម្រិតណា​?

 

Leave a Reply

(*) Required, Your email will not be published