ក្រុម​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ( ​W​il​d​li​f​e ​A​l​li​a​n​c​e​ ) ធ្លាយ​រឿងអាស្រូវ​ស្អុយ កេរ្តិ៍ បញ្ច្រាស​ខ្យល់​ នៅ​ខេត្តកោះកុង​

, , Leave a comment

​ខេត្តកោះកុង ៖ មាន​ប្រភពព័ត៌មាន​លេច​ឮថា កាលពី​ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ​២០១២ វេលា​ម៉ោង ៥ និង ៣០​ព្រឹក គឺ​ក្រុម​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ( Wildlife Alliance ) ចាប់​ឃាត់​បាន​ទូក​យន្ត​ចំនួនមួយ​គ្រឿង​ធំ​ដឹកជញ្ជូន​ឈើ​តា​ត្រាវ និង​ធ្នុង សរុប ៧,៦៧ ម៉ែត្រ ដែល​ក្នុងនោះ​ឈើ​តា​ត្រាវ ១​ម៉ែត្រគូប មានតម្លៃ​ស្មើ ៤០០.០០០៛ និង​ឈើ​ធ្នុង​វិញ​មានតម្លៃ ១​ម៉ែត្រគូប​ស្មើ ៣០០.០០០៛ ។ ក្រុម​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ប្រចាំ​ប៉ុស្តិ៍​ស្ទឹង​ព្រាត់ ដែល​ដឹកនាំ​ដោយ​អ្នកស្រី ស៊ូ វណ្ណា បាន​យក​ទូក​យន្ត​ដឹកឈើ​ខាងលើ​នោះ​ទៅ​លក់​ឲ្យ​ជនបរទេស​ម្នា​ក់នៅ​ក្រុងព្រះសីហនុ ក្នុងតម្លៃ ២៧០០ ដុល្លារ​អាមេរិក​។

424811_10150712200785676_429817289_n 

បន្ទាប់​ក្រោយមក​ម្ចាស់​ទូក​យន្ត​នេះ​មានឈ្មោះ ស៊ី ( ហៅ​តា​ស៊ី ) បានឃើញ និង​ស្គាល់​ទូក​របស់ខ្លួន ក៏​ប្តឹងទៅ​តុលាការ ហើយ​តុលាការ​បានសម្រេច​ឲ្យ​ទូក​យន្ត​នេះ​ទៅ​ម្ចាស់​ដើម​វិញ ដោយមាន​សាក្សី​ឈ្មោះ ស៊ុន វ៉ា​នី (​ស្រី​) រស់នៅ​ភូមិ​ចំការលើ ឃុំ​ថ្ម​សរ ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ។​

 

​ក្រោយពី​ឮដំណឹង​ថា ម្ចាស់​ទូក​ខាងលើ​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​ក្រុម​សម្ព័ន្ធមិត្ត​សត្វព្រៃ​( Wildlife Alliance )  មានការ​ភិតភ័យ ក៏បាន​យកលុយ ៦ ពាន់​ដុល្លា​អាមេរិក ទៅ​បិទមាត់​ម្ចាស់​ទូក​យន្ត​នោះ ដើម្បី​បញ្ចប់រឿង​។ ដូច្នេះ​ប្រជាជន​នៅក្នុង​ស្រុក​ម្ចាស់​ទូក​នោះបាន​លួច​និយាយ​តៗ គ្នា​យ៉ាង​ផុសផុល​ថា​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ( Wildlife Alliance ) ជា​ក្រុមចោរប្លន់​មុខស្រស់ ដែល​មេ​កើយ​ធំ​មើលឃើញ​ហើយ​ធ្វើ​មិនឃើញ​យក​ទូក និង​ឈើ របស់​ប្រជាពលរដ្ឋ​ទៅ​លក់​តែ​មិនត្រូវ​ផ្តន្ទាទោស និង​ដាក់គុក​ទាល់តែសោះ តាមច្បាប់ ។​

159

​ជុំវិញ​បញ្ហា​នេះ សារព័ត៌​មានកំណើត​ថ្មី មិនទាន់បាន​សុំ​ការ​ស្រាយ​បំភ្លឺ​ទៅលើ​បញ្ហា​ពាក់ព័ន្ធ​រឿងអាស្រូវ​នេះ​នៅឡើយ​ទេ​៕

 

Leave a Reply

(*) Required, Your email will not be published