Halloweenday ជាបុណ្យមួយក្នុងចំណោមបុណ្យជាច្រើនរបស់បស្ចិមប្រទេស ឬប្រទេសលោកខាងលិច ។ នៅតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ Halloweenday នឹងលេចជារូបរាង ដែលបុណ្យនេះគេនិយមតែងខ្លួនដោយស្លៀកពាក់នូវសម្លៀកបំពាក់ជា ខ្មោច មេមត់ …។
ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃទី ៣១ ខែតុលា ប្រជាជនចិន ក៏ដូចជាប្រជាជននៅអឺរ៉ុប ជាពិសេសក្មេងៗ ជំទង់ បាននាំគ្នាទៅផ្សារទំនើប ដើម្បីទិញសម្ភារធ្វើរូបតំណាងខ្មោច សម្រាប់ថ្ងៃបុណ្យ "Halloweenday" ។
ពិធីបុណ្យនេះ តែងតែធ្វើឲ្យមនុស្សម្នាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយវត្តមានអ្នកចូលរួមលេង ក្នុងពិធីនេះ តែងតែស្លៀកពាក់សំលៀកបំពាក់ និងពាក់ម៉ាសបាំងមុខចម្លែកៗ។ ទោះជាយ៉ាងណាសម្លៀកបំពាក់ ឬក៏ម៉ាសបាំងមុខក្នុងថ្ងៃបុណ្យ Halloween នេះ ត្រូវបានគេរចនាឡើងស្ទើរតែដូចគ្នាទៅហើយ៕
តើអ្នកមានត្រៀមនៅអ្វីសម្រាប់បុណ្យនេះហើយឬនៅ?