គេតែងនិយាយថា ផ្លូវចិត្តគឺជាក្តីកង្វល់របស់មនុស្សស្រី តែប៉ុណ្ណោះប៉ុន្តចំពោះបុរសវិញក៏មានបញ្ហាចោទផ្នែកផ្លូវចិត្តដូចគ្នាដែរ ។ ខាងក្រោមនេះគឺជាជំងឺផ្លូវចិត្តទាំង ៧ យ៉ាងរបស់បុរសដែលអាចបំផ្លាញដល់សុខភាព និងពុំអាចមើលស្រាលបានឡើយ ៖
១-ចិត្តប្រទូសរ៉ាយ
នៅក្នុងសង្គមនៃការប្រកួតប្រជែងយកឈ្នះចាញ់ គឺពុំអាចរួមសហការជាមួយនឹងមនុស្សផងទាំងឡាយ ដូច្នេះងាយនឹងបណ្តាលឱ្យមានចិត្តប្រទូសរ៉ាយ ។ អ្នកឯកទេសបានរកឃើញថា ទឹកចិត្តប្រទូសរ៉ាយដែលបណ្តាលឱ្យទៅជាក្តីកង្វល់ និងការអស់សង្ឃឹមនោះអាចបង្កឱ្យមានគ្រោះថ្នាក់នៃជំងឺបេះដូង ពីព្រោះទឹកចិត្តប្រទូសរ៉ាយដែលរ៉ាំរ៉ៃយូរអង្វែងអាចបំផ្លិចបំផ្លាញប្រព័ន្ធស៊ាំនឹងជំងឺនៃរាងកាយរបស់បុរស ។ ម្យ៉ាងទៀតរឹតតែធ្វើឱ្យប្រព័ន្ធបេះដូងបង្កើតបានជាកម្លាំងសម្ពាធហើយធ្ងន់ជាងនេះទៀតអាចបណ្តាលឱ្យបេះដូងទទួលការខូចខាតទៀតផង ។
វិធីទប់ស្កាត់ ៖ ហាត់ពត់ចិត្តគំនិត ។ ធ្វើចិត្តឱ្យនឹងធឹងដើម្បីរួមសហការជាមួយនឹងអ្នកឯទៀត ។ ត្រូវយល់ដឹងថា ការចេះជួយធ្វើឱ្យសម្រេចការដល់អ្នកដទៃទើបអាចទទួលបានផលសម្រេចដោយខ្លួនឯងផ្ទាល់ ។
២-ក្រេវក្រោធ
ការបរិភោគក្នុងបរិមាណច្រើនជ្រុលគឺមានទំនាក់ទំនងដល់ថាមពលដល់ក្រុមញាតិសន្តាននៃជីវជាតិ B ដែលអាចចំណាយច្រើន ។ ដូច្នេះកង្វះនូវជីវជាតិ B1 អាចបណ្តាលឱ្យចរិតមនុស្សឆាប់ខឹងឆេវឆាវ និង វង្វេងវង្វាន់ ។
តាមការស្រាវជ្រាវបានរកឃើញថាកង្វះជីវជាតិ B3 គឺមានទាក់ទងដល់ក្តីកង្វល់ ។ រីឯជីវជាតិ B6 ពុំគ្រប់គ្រាន់ បណ្តាលឱ្យថាមពលនៃការរិះគិតធ្លាក់ចុះ ។ ម្យ៉ាងទៀតការបរិភោគជាតិសាច់ច្រើនជ្រុលដែលអាចធ្វើឱ្យកម្រិតនៃក្រពេញតម្រងទឹកនោមកើនឡើងខ្ពស់ គឺរឹតតែងាយធ្វើឱ្យមនុស្សឆាប់ខឹងក្រេវក្រោធ ។
វិធីទប់ស្កាត់៖ ទទួលទានទឹកតែផ្កាកុលាប និងទឹកតែផ្លែម៉ាកប្រាង, ផឹកស្រាបៀរបន្តិចបន្តួច, មើមឈូកស្ងោរ, ការ៉ុតឆៅ (បើមានជំងឺក្រពះអាចទទួលទានទឹក ស៊ុបការ៉ុត) ។
៣-ទុក្ខព្រួយ
បើផ្អែកតាមការវិភាគផ្នែកវិទ្យាសាស្ត្រមនុស្សដែលមានទុក្ខព្រួយ គឺដោយសារតែជាតិអាមីណូអាស៊ីដនៅក្នុងរាងកាយពុំមានតុល្យភាពជាយូរអង្វែង ។ ម្យ៉ាងទៀតប្រសិនបើនៅក្នុងរាងកាយរបស់បុរសខ្វះសារជាតិ ម៉ាញ៉េស្យូម ក៏ជាមូលហេតុបណ្តាលឱ្យមានទុក្ខព្រួយដែរ ។
វិធីទប់ស្កាត់ ៖ ស៊ុបឆ្អឹងសត្វ, ជីវជាតិ B ។ ម្យ៉ាងទៀតក្នុងមួយថ្ងៃត្រូវស្រូបយកនូវអាហារមិនតិចជាង ២០ ប្រភេទ ហើយក្នុងចំណោមនោះគឺបន្លែ ផ្លែឈើមិនឱ្យតិចជាង ៥ ប្រភេទឡើយ ។
៤-មន្ទិលសង្ស័យច្រើន
ការមានមន្ទិលសង្ស័យច្រើនអាចបណ្តាលឱ្យសន្ទស្សន៍នៃសុវត្ថិភាពចិត្តគំនិតធ្លាក់ចុះ ពីព្រោះការមន្ទិលសង្ស័យច្រើនក៏បណ្តាលឱ្យទៅជាភ្នក់ភ្លើងសង្គ្រាមរវាងភេទទាំងពីរដែរ ។ ម្យ៉ាងទៀតការមន្ទិលសង្ស័យច្រើនក៏ធ្វើឱ្យមនុស្សគ្រប់រូបដេកមិនលក់បក់មិនល្ហើយ និងទទួលទានអាហារក៏មិនឆ្ងាញ់ដែរ ។ ដូច្នេះផ្តើមចេញពីការទទួលទានអាហារមិនឆ្ងាញ់និងកង្វះនូវជីវជាតិគ្រប់ប្រភេទក៏ជាបញ្ហាចោទយ៉ាងធ្ងន់សម្រាប់ការបំប៉នសុខភាពដែរ។ ការស្រាវជ្រាវបានរកឃើញថាអ្នកដែលទទួលទានអាហារបួសអាចជះឥទ្ធិពលដល់ថាមពលនៃកោសិកាដែលបានប្រើប្រាស់ព្រមទាំងធ្វើឱ្យមានភាពច្របូកច្របល់ដល់ប្រព័ន្ធខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ ។ ដូច្នេះងាយនឹងដាក់បន្ទុកយ៉ាងធ្ងន់ដល់ការមន្ទិលសង្ស័យ ។ ម្យ៉ាងទៀតក្នុងការទទួលទានអាហារដោយខ្វះនូវសារជាតិស័ង្កសី យូរអង្វែង គឺអាចបណ្តាលឱ្យមានចិត្តគំនិតពុំនឹងនរ និងការមន្ទិលសង្ស័យច្រើន ។
វិធីទប់ស្កាត់ ៖ គួរទទួលទានអាហារប្រភេទសាច់សត្វនិងគ្រឿងសមុទ្រស្រស់បន្តិចបន្តួច ដើម្បីកែសម្រួលអារម្មណ៍ឱ្យបានល្អ ។ ម្យ៉ាងទៀតការទទួលទានចំណីកំប៉ិកកំប៉ុកបន្តិចបន្តួចក៏អាចជួយធ្វើឱ្យសន្ទស្សន៍នៃសុវត្ថិភាពចិត្តគំនិតកើនខ្ពស់ឡើងវិញដែរ ។
៥-ភាពស្រងូតស្រងាត់
ក្រៅពីជីវិតស្នេហាជួបរឿងអភ័ព្វតើនៅមានរឿងអ្វីផ្សេងទៀតដែលធ្វើឱ្យពួកបុរសពិបាកចិត្ត? ការវិភាគរកឃើញថាជាតិស្ករនៅក្នុងឈាមពុំគ្រប់គ្រាន់អាចបណ្តាលឱ្យក្លាយជាស្រយុតស្រយង់ ។ ម្យ៉ាងទៀតសារធាតុពុលនៃជាតិបារ៉តក៏ជាមូលហេតុដ៏សំខាន់ដែលបណ្តាលឱ្យមានភាពស្រងូតស្រងាត់ដែរ ។ តួយ៉ាងដូចជាក្បាលទងផ្សិត ត្រចៀកកណ្តុរក្រៀម គឺប្រហែលជាអាចបន្សល់ទុកនូវសារជាតិបារ៉ត ដែលជាការគ្រប់គ្រាន់បង្កឱ្យមានគ្រោះអាសន្នដល់ផ្លូវចិត្តរបស់បុរស ។
វិធីទប់ស្កាត់ ៖ ប៉ះប៉ូវបានគ្រប់គ្រាន់នូវជាតិកាបូអ៊ីដ្រាតហើយយកល្អគឺអាហារប្រភេទគ្រាប់ធញ្ញជាតិ ។ ម្យ៉ាងទៀតមុននឹងទទួលទាននូវប្រភេទផ្សិតក្រៀមឬត្រចៀក កណ្តុរក្រៀម ត្រូវត្រាំទឹកឱ្យបានចាប់ពី ១០ នាទី ឡើងទៅព្រមទាំងលាងទឹកក្បាលម៉ាស៊ីនរ៉ូប៊ីណេច្របល់ចុះឡើងច្រើនលើកច្រើនសា ។
៦- ការភ័យខ្លាច
តើបុរសចេះភ័យខ្លាចដែរឬទេ ? ពិតហើយម្យ៉ាងទៀតពួកគេឧស្សាហ៍ធ្លាក់ចូលក្នុងភាពភ័យខ្លាចទៀតផង ។ ប៉ុន្តែគ្រាន់តែពួកគេពុំបានសម្តែងនូវអាការភ័យខ្លាចដោយងាយៗប៉ុណ្ណោះ ។ អ្វីដែលធ្វើឱ្យពួកបុរសមានការភ័យខ្លាចនិងមានកង្វល់នោះ គឺក្តីព្រួយបារម្ភធំជាងគេនៅផ្នែកពង្រីកមុខរបរជួញដូរ និងកិច្ចការងារដែលបណ្តាលឱ្យមានកម្លាំងសម្ពាធកៀបសង្កត់ហើយក៏អាចបំផ្លិចបំផ្លាញដល់សុខភាពរបស់ពួកគេដែរ ។ តាមការបូកសរុបស្ថិតិរិបស់អាមេរិកបានឱ្យដឹងថា សង្គមបច្ចុប្បន្ននេះចំពោះពេលវេលាដេកប្រចាំថ្ងៃរបស់បុរសជាមធ្យមបានកាត់បន្ថយ ២,៨ ម៉ោងដោយការភ័យខ្លាចបាត់បង់ការងារបានក្លាយជាទុក្ខកង្វល់ក្នុងជីវភាពរស់នៅរបស់បុរស ។ ម្យ៉ាងទៀតការភ័យខ្លាចរបស់បុរសមួយករណីទៀត គឺការបាត់បង់នូវសមត្ថភាពឯករាជ្យដូច្នេះត្រូវតែពឹងញក់អ្នកដទៃជួយទំនុកបម្រុង ។ នៅពេលដែលសុខភាពរបស់បុរសចោទជាបញ្ហាពួកគេមានភាពតក់ស្លុតជាងពួកបុរសភេទទៅទៀត ។ ដូច្នេះពួកបុរសទាំងនោះមិនទៅកាន់មន្ទីរពេទ្យទេ ព្រោះពួកគេសុខចិត្តជ្រើសរើសយកការគេចវេះ ។
វិធីទប់ស្កាត់ ៖ រក្សារាល់ទំនាក់ទំនងល្អជាមួយនឹងមិត្តភក្តិ និងសមាជិកក្រុមគ្រួសារដើម្បីជួយកាត់បន្ថយនូវកម្លាំងសម្ពាធខ្លួនឯងផ្ទាល់ ។ ម្យ៉ាងទៀតបើជាការចាំបាច់គឺត្រូវស្វែងរកជំនួយពីគ្រូពេទ្យចិត្តសាស្ត្រ ។
៧-ចរិតលក្ខណៈ
បុរសរឹតតែត្រូវការឱ្យគេស្រឡាញ់ ។ តាមការស្រាវជ្រាវរបស់អាល្លឺម៉ង់បានឱ្យដឹងថា ចំពោះបុរសដែលយល់ឃើញថាប្រពន្ធស្រឡាញ់ខ្លួននោះអត្រានៃជំងឺផ្លូវចិត្តមានកម្រិតទាបជាងពួកបុរសខ្លះដែលពុំត្រូវបានគេស្រឡាញ់ ។ ដូច្នេះសេចក្តីស្នេហានៃជីវភាពរស់នៅរបស់បុរសពុំងាយនឹងសម្របសម្រួលបាន និងត្រូវចាប់យកនូវទម្លាប់អាក្រក់ ។ នៅក្នុងចំណុចនេះបុរសប្រៀបដូចជាកូនក្មេងអ៊ីចឹង ។ ប៉ុន្តែបុរសមិនចូលចិត្តឱ្យគេប្រដូចឱ្យទៅជាកូនក្មេងឡើយហើយប្រសិន បើប្រពន្ធនៅតែចាត់ទុកពួកគេជាកូនក្មេងនោះពួកគេក៏ចាត់ទុកប្រពន្ធជា“អ្នកម្តាយ”ដែរ ។ តួអង្គរបស់ប្រពន្ធកាន់តែខិតជិតអ្នកម្តាយគឺពួកបុរសទាំងនោះរឹតតែពិបាកប្រើស្នៀតរួមភេទជាមួយនឹងពួកនាង ។ ពួកបុរសសុទ្ធតែផ្តោតក្តីសង្ឃឹមថា មានគេកោតសរសើរចំពោះសមត្ថភាពសិច ។ ដូច្នេះត្រូវឱ្យពួកគេសម្តែងចេញឱ្យបានកាន់តែល្អគឺត្រូវតែជួយលើកទឹកចិត្តដល់ពួកគេឥតឈប់ឈរឡើយ ហើយទោះជាសម្តែងឆាកល្ខោនក្លែងក្លាយក៏ជាការពិតគឺ ពួកបុរសទាំងនោះអាចទទួលយកបានទាំងអស់ដោយក្តីរីករាយទៀតផង ៕