៥ នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​រងរបួស ក្នុងការ​គប់​គ្រាប់បែក​ចូល​ក្បួន​ឃោសនា​របស់​បក្សប្រឆាំង​

, , Leave a comment

​ប្រទេស​ឥណ្ឌា ៖ យ៉ាងហោចណាស់​មនុស្ស ៥ នាក់​បាន​ស្លាប់ និង ២៨ នាក់ ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក ចូលក្នុង​ក្បួន​ឃោសនាបោះឆ្នោត​សភា របស់​បក្សប្រឆាំង​ដ៏​ធំ​មួយ​កាលពី​ថ្ងៃអាទិត្យ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន AP កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ។

india 8+5 (2)

​ការផ្ទុះ​គ្រាប់បែក​ទាំងនោះ​បានកើត​មាន ខណៈដែល​មាន​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ជួបជុំគ្នា ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​សម្រាប់​គ​ណ​ប​ក្ស​ប្រ​​ឆាំង​ដ៏​ធំ ក្នុងប្រទេស​ឥណ្ឌា​មាន​ឈ្មោះថា បក្ស​ចា​ណា​តា ស្ថិតក្នុង​ក្រុង​ត៉ា​ត​ណា នៃ​រដ្ឋ​ប៊ី​ហា ភាគ​ខាងកើត​ប្រទេស​។​

india 8+5 (3)

​បេក្ខជន​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ចា​ណា​តា​លោក Narendra Modi គ្រោង​ថ្លែង​សុន្ទ​ករ​ថា​ក្នុង​ពិធី​នោះ ប៉ុន្តែ​ផែនការ​នេះ​ត្រូវបាន​លុ​ប​ចោល​ដោយសារតែ​ផ្ទុះ​គ្រាប់បែក​។ ការបោះឆ្នោត​សភា​នៅ​ប្រទេស​ឥណ្ឌា​គ្រោង​នឹង​រៀបចំ​ធ្វើឡើង ក្រោយពេល​អាណត្តិ​បច្ចុប្បន្ន​នឹងត្រូវ​បញ្ចប់ នៅ​ខែឧសភា ឆ្នាំ​២០១៤ ។​

india 8+5 (4)

​ពួក​អ្នកនយោបាយ​បាន​សន្និដ្ឋានថា ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា​របស់លោក​អាច​បង្ក​ឲ្យ​មាន ជម្លោះ​កាន់តែខ្លាំង​ឡើងៗ​រវាង​ពួក​សាសនា​ហ៊ី​ន​ឌូ និង​ឥស្លាម​។ លោក Modi ត្រ​បាន​រង​ការរិះគន់​ចំពោះ​អំពើហិង្សា​ប្រឆាំងនឹង​ពួក​ឥស្លាម​កាលពី ឆ្នាំ​២០០២ ដោយពេល​នោះ មាន​ម​នុ​ស្ស​​រាប់ពាន់នាក់​ត្រូវបាន​សម្លាប់​។ មាន​មនុស្ស​៤​នាក់​ត្រូវបាន​ចាប់ខ្លួន ក្រោយ​ផ្ទុះ​គ្រាប់បែក​ភ្លាមៗ កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​អាជ្ញាធរ​មិនបាន​បញ្ជាក់ថា​តើ​ពួកគេ​ទាំងនោះ​គឺជា​ជនសង្ស័យ​នោះទេ​៕

india 8+5 (1)   

 

Leave a Reply

(*) Required, Your email will not be published