បំផ្ទុះ​គ្រាប់បែក​នៅ​ភាគខាងត្បូង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បានសម្លាប់​មនុស្ស ១៨ និង ៥ នាក់​ទៀត​រងរបួស​ធ្ងន់​

, , Leave a comment

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ យ៉ាងហោចណាស់​មនុស្ស ១៨ នាក់​បាន​ស្លាប់ និង ៥ នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ចិ​ញ្ចើ​ម​ផ្លូវ​មួយកន្លែង ស្ថិតក្នុង​ខេត្ត​ហ្គា​ស្ន៊ី ភាគខាងត្បូង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ជនរងគ្រោះ​ទាំងនោះ​បាន​ស្លាប់  និង​របួស​ទាំងនេះ បាន​រងគ្រោះ ខណៈ​ពួកគេ​បានធ្វើ​ដំណើរ​លើ​រថយន្ត​ក្រុង​មួយគ្រឿង ក្នុង​គោលបំណង​ទៅ​ចូលរួម​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ ។ នេះ​យោងតាម​សម្តី​របស់​ពួក​អាជ្ញាធរ​ដែល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​។​

05

​យោងតាម​មន្ត្រី​ក្នុង​តំបន់​បាន​បន្តទៀតថា ក្នុងចំណោម​អ្នកស្លាប់​ទាំងអស់​មាន ៤ នាក់​គឺជា​កុមារ​។ នគរបាល​សង្ស័យថា ពួក​ឧទ្ទាម​តា​លី​បង់​ជា​អ្នកបង្ក​ការវាយប្រហារ​លើក​នោះ​។

06

ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក ហា​មី​ត ហ្គា​ហ្សៃ បានចេញ​សេចក្តី​ថ្លែង​ការ​មួយ​ថ្កោលទោស​អំពើហិង្សា​នេះ ដោយ​លោក​បាន​បញ្ជាក់ថា ជន​ណា​ដែល​បាន​ប្រព្រឹត្តិ​អំពើ​ភេ​វរ​កម្ម​លើក​នោះ​គឺជា​សត្រូវ​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ចាប់តាំងពី​ឆ្នាំ​២០០៩​មក មាន​ប្រជាពលរដ្ឋ​ជិត​៤០០០​នាក់​បាន​ស្លាប់ ដោយសារតែ​ការវាយប្រហារ​តាមរយៈ​ការផ្ទុះ​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នៅ​ឆ្នាំ​២០១៣​នេះ ចំនួន​មនុស្ស​ស្លាប់​កំពុង​កើនឡើង​លឿន ជាង​ឆ្នាំ​២០១២ ៕

  01 02 03 04

 

Leave a Reply

(*) Required, Your email will not be published