ឈ្លោះ​គ្នា​ ចែកទ្រព្យ​មិន​ដាច់ស្រេច យក​ព្រះ​អគ្គី​ជា​អ្នកកាត់ក្តី បានត្រឹមតែ​ខោអាវ​មួយ​ចង្កេះ​ជាប់​ខ្លួន​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ អគ្គីភ័យ​បាន​ត្របាក់​ផ្ទះមួយ​ខ្នង​ដោយ​ជោគជ័យ តាម​បំណងប្រាថ្នា​របស់​ប្តី​ចិត្តអប្រីយ៍ ដោយ​យក​ស្រា​ជា​ត្រីមុខ ។ ហេតុការណ៍​ដុត​ផ្ទះ ដើម្បី​បន្ធូរ​កំហឹង​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៧ យប់ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ ឋិត​ក្នុងភូមិ​សុវណ្ណមាលា ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ដ​កំពង់ចាម ។​

 

​តាម​ប្រភព​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា នៅ​ល្ងាច​ថ្ងៃកើតហេតុ គ្រួសារ​ខាងលើ​ប្ដី​មានឈ្មោះ ហុង លាង​ហេង អាយុ​២៥ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហ៊ឹម សា​រ៉ួ​ន អាយុ ២៧​ឆ្នាំ ទាំងពីរ​រស់នៅ​ក្នុងភូមិ​ឃុំ​កើត ហេតុ ។ ប្រភព​ដដែល​បាន​បន្ដទៀតថា នៅពេល​ឈ្លោះប្រកែក​គ្នា​នោះ ប្ដឹង​ខឹង​ខ្លាំងពេក​ក៏​យក ភ្លើង​ដុត​ផ្ទះ​សង​អំពី​ឈើ​ប្រក់​ស័ង្កសី ទំហំ  ៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ បណ្ដាលឱ្យ​ឆេះ ម៉ត់ រួម​នឹង​ទ្រព្យសម្បត្ដិ​នៅក្នុង​ផ្ទះ​គ្មាន សល់ រួមមាន​ម៉ូតូ​១​គ្រឿង​(​គុប​៥០) ក្បាល​វីស៊ីឌី​១​គ្រឿង ធុង​ទឹក​៦០​លីត្រ​មួយ ម៉ាស៊ីន​ឈូស​ទឹកកក​១ អង្ករ​១​បេ ស្រូវដំណើប​១​បេ អីវ៉ាន់​ចាប់ហួយ​មួយចំនួនទៀត សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​១​លាន ៤០​ម៉ឺន​រៀល និង​ខោអាវ សម្ភារៈប្រើប្រាស់​មួយចំនួនទៀត ។

photo-1(79)

​ជនបង្ក​ជា​ប្ដី​ត្រូវបាន​នគរបាល​នាំខ្លួន​មក​សួរនាំ ដើម្បី​បន្ដ​នីតិវិធី បើទោះបីជា​មិនទាន់មាន​ពាក្យបណ្ដឹង​ពី​ប្រពន្ធ​ក៏ដោយ ។ អគ្គីភ័យ​នេះ​បាន​បន្សល់​តែ​ខោខ្លី​ជាប់​ចង្កេះ ឯ​ប្រពន្ធ​សល់​តែ​ស​ម្លៀ​ក​បំពាក់​ជាប់​នឹង​ខ្លួន​ប៉ុណ្ណោះ​៕

 

Leave a Reply

(*) Required, Your email will not be published