ប្រើ​ស្ទៃ​យ៍​ឆក់​ខ្សែ​.​ក ដើម្បី​បាន​ដេក​គុក​ម្តងទៀត ព្រោះ​គ្មាន​របរ​ពិតប្រាកដ ខ្លាច​ដាច់ពោះ​ស្លាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ត្រឡប់​ទៅ​ដេក​គុក​សារជាថ្មី បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​និស្សិត​ស្រី​ម្នា​ក់​​​ពេ​ល​​កំ​ពុ​ង​ធ្វើ​ដំ​ណើរ​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧ និង​៣០ នាទី យប់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ខាងត្បូង​សួន​កម្សាន្ដ​ឌ្រី​ម​លែ​ន​ដ៍ មុខ​ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ តាម​បណ្ដោយ​ផ្លូវ​សុរាម្រិត ភូមិ ទី​២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។​

 

​ជនសង្ស័យ​ដែល​ឆក់​ខ្សែ​.​ក មានឈ្មោះ ឯក បូរី ហៅ ឡាន់ អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ហើយក៏​ជា​មុខសញ្ញា​ចាស់ ទើប​ចេញពី​ពន្ធនាគារ​ព្រៃ​.​ស កាលពី​ថ្ងៃទី ០៣ ខែតុលា ឆ្នាំ​២០១៣ ថ្មីៗ​នេះ ។ ដោយឡែក​ជនរងគ្រោះ​ឈ្មោះ ធី ស្រី​ណែ​ត អាយុ​១៩ ឆ្នាំ ជា​និស្សិត ស្នាក់​នៅផ្ទះ​លេខ​២៣ ផ្លូវ​លេខ​២១៨ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ បានធ្វើ​ដំណើរ​ជាមួយនឹង​បងស្រី​បីនាក់​ផ្សេងទៀត​ដោយបាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ដើរលេង​កម្សាន្ដ​នៅ មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយ​ជនរងគ្រោះ​ជា​អ្នកជិះ​ពីក្រោយ ។ លុះ​មកដល់​កន្លែងកើតហេតុ ជនរងគ្រោះ​បាន​ឈប់​ម៉ូតូ រង់ចាំ​ម៉ូតូ​បងស្រី ។ នៅពេលដែល​ម៉ូតូ​បងស្រី​របស់ខ្លួន ជិះ​មកដល់​ពួកគេ​ទាំង​៤​នាក់​ប្រុង​ចេញដំណើរ​ទៅមុខទៀត ស្រាប់តែ​លេចមុខ​ជនសង្ស័យ​រូបនេះ​មក​ធ្វើ​សកម្មភាព​ឆក់យក​ខ្សែ​.​ក ប៉ុន្ដែ​ត្រូវបាន​ជនរងគ្រោះ​ទាញ​ខ្សែ​.​ក បាន មកវិញ ហើយ​ស្រែក​ឆោឡោ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ ជួយ​ដេញ​ចាប់វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់ ឡើង​ទ្រមខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន ។​

Hong-0652

​ក្រោយពី​ការសួរនាំ ជនសង្ស័យ​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្ដន្ទាទោស តាមផ្លូវ​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published