ឡាន​ដឹក​សាំង​ក្រឡាប់​ផ្ទុះ​ឆេះ​ធ្វើអោយ ពីរ​នាក់​បងប្អូន ត្រូវ​ភ្លើង​ឆាបឆេះ​រលាក​រលួយ​ពេញ​ខ្លួន

, , Leave a comment

​ខេត្តរតនគិរី ៖ កាលពី​ម៉ោង ១២​ថ្ងៃត្រង់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ភ្នំ​កាច់ចង្កេះ ស្ថិតក្នុង​ភូមិ​កាឡៃ​៣ ឃុំ​កាឡៃ ស្រុក​អូរ​ជុំ ។ បុរស ២​នាក់​បងប្អូន បាន​ឆេះ​រលាក​រលួយ​ពេញ​ខ្លួនដោយសារ​បើករថយន្ត ដឹក​សាំង​ចំណុះ ២០០​លីត្រ និង​៣០​ប៊ីដុង ក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវ​កោង​បណ្តាល​ឲ្យ ក្រឡាប់​ផ្ទុះ​ឆេះ​រថយន្ត និង​មនុស្ស អាច​ចាត់ទុកជា​សោកនាដកម្ម គួរ​ឲ្យ​រន្ធត់​ប្រចាំ​ខេត្តរតនៈគិរី បន្ទាប់ពី​ក្រុមគ្រួសារ​បានសម្រេច​បញ្ជូន ជនរងគ្រោះ​ទាំងពីរ​នាក់​បងប្អូន​នេះ ទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​វៀតណាម​។​រថយន្ត​ដែល​ក្រឡាប់​ផ្ទុះ​ឆេះ​នេះ​ម៉ាក​តា​កូ​ម៉ា ព​ណ៌ស មិន​ស្គាល់​ស្លាក​លេខ​ដោយសារ​ឆេះ​អស់ ហើយ​សមត្ថកិច្ច​បាន​ជួយ ដឹកបញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ តែបើ​តាម​ការអះអាងរ​បស់​សមត្ថកិច្ច គឺ​ជនរងគ្រោះ​ទាំងពីរ​នាក់​នេះ គ្មាន​សង្ឃឹម​រស់ ដោយសារ​ភ្លើង​បាន​ឆាបឆេះ​រលាក​រលួយ​ពេញ​ខ្លួន ។​

28-10-2013_Ratanak (1)

​ជនរងគ្រោះ​ទាំងពីរ​នាក់​មានឈ្មោះ កាន់ វិច្ឆិកា អាយុ ២៥​ឆ្នាំ ជា​បង​និង​ជា​អ្នកបើកបរ ហើយ បុរស​ជា​ប្អូន​មានឈ្មោះ កាន់ សី អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​៥ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវ​ភ្លើង​ឆេះ រោល​ខ្មៅ​ពេញ​ដងខ្លួន មើលទៅ​គួរ​ឲ្យ​រន្ធត់​ខ្លាំងណាស់​ ហើយ​ក្រុមគ្រួសារ បានសម្រេច​បញ្ជូនទៅ​សង្គ្រោះ នៅ​ប្រទេស​វៀតណាម ជាមួយនឹង​ក្តីសង្ឃឹម តិចតួច​ប៉ុណ្ណោះ​៕

 28-10-2013_Ratanak

 

Leave a Reply

(*) Required, Your email will not be published