មេដឹកនាំ​ទាំងពីរ​ជួបចរចា​គ្នា ក្រោយ​ដែល​មនុស្ស ៧ នាក់​ស្លាប់ និង​ជាច្រើន​រយ​នាក់​ទៀត​រងរបួស ខណៈដែល​គណបក្សប្រឆាំង​ចាប់ផ្តើម​ធ្វើ​កូដកម្ម​នៅក្នុង​ប្រទេស​បង់​ក្លា​ដេ​ស (video inside)

, , Leave a comment

​ប្រទេស​បង់​ក្លា​ដែ​ស ៖ បន្ទាប់ពី​នយោបាយរ​បស់បង់​ក្លា​ដែ​សបាន​ជាប់គាំង​រយៈពេល​ពីរ​ទសវត្សរ៍​ដោយសារ​គូប្រជែង​ដ៏​ល្វីង​ជូរចត់​រវាង​លោកស្រី ហា​ស៊ីណា និង​លោកស្រី សៀ ដែល​បាន​ធ្វើជា​នាយករដ្ឋមន្ត្រី​ពីរដង ហើយ​លោកស្រី​ដែល​កំពុងតែ​ប្រយុទ្ធ​នេះ​កម្រ​នឹង​ជជែក​ទៅកាន់​អ្នកណាម្នាក់​ឡើ យ ។​ ​ភាព​តានតឹង​បាន​កើនឡើង​នៅ​បង់​ក្លា​ដែ​សកាល​ពីថ្ងៃ​សុក្រ​បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​គណបក្ស​ជាតិនិយម​បង់​ក្លា​ដែ​ស (BNP) របស់លោក​ស្រី សៀ  និង​ក្រុម​សម្ព័ន្ធមិត្ត​អ៊ិ​ស្លាម​និយម​របស់ខ្លួន​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​គណបក្ស​កំពុងកាន់​អំណាច និង​ប៉ូលិស​នៅតាម​ទីក្រុង​នានា​ព្រមទាំង​តាម​ទីប្រជុំជន​មួយ ចំនួន​ដែរ​ដោយ​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​៧​នាក់​ស្លាប់ និង​ជាច្រើន​រយ​នាក់​ទៀត​រងរបួស​។​

​កងកម្លាំង​ទាហាន​ប៉ា​រ៉ា និង​ប៉ូលិស​បាន​បាញ់រះ​ទៅលើ​ក្រុម​អ្នកគាំទ្រ​ក្រុមប្រឆាំង​ដែល​កំពុងតែ​រាលដាល​បន្ទាប់ពី​ពួកគេ​បាន​វាយ​វាយប្រហារ​គ្នា​តាមផ្លូវ​នានា​ដោយ​ប្រឆាំងនឹង​បំរាម​របស់​រដ្ឋាភិបាល​ទៅលើ​ការជួបជុំ​។ ប៉ូលិស​បាន​និយាយថា ក្រុម​អ្នកគាំទ្រ​បក្សប្រឆាំង​បាន​វាយប្រហារ​ពួកគេ​ដោយ​គ្រា​ប់​បែ​ក​តូចៗ កាំភ្លើង និង​ដំបង​ដោយ​ធ្វើ​ឲ្យ​ពួកគេ​បើក​ការវាយប្រហារ​។​

sh (2)

​ទីប្រឹក្សានាយករដ្ឋមន្ត្រី​មួយរូប​បាន​និយាយថា នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស​លោកស្រី សេក ហា​ស៊ីណា គ្រោង​នឹង​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ទៅកាន់​មេដឹកនាំ​ក្រុមប្រឆាំង​លោកស្រី កាឡេ​ដា សៀ កាលពី​យប់​ថ្ងៃ​សៅរ៍​ដើម្បី​ព្យាយាម​បន្ថយ​វិបត្តិ​ចេះតែ​កើនឡើង​ទៅលើ​ការបោះឆ្នោត​នៅពេល​ខាង​នេះ។​ ​លោកស្រី សៀ បាន​ថ្លែង​សុន្ទរកថា​ទៅកាន់​ការជួបជុំ​ដ៏​ធំ​មួយ​ដែលមាន​អ្នកគាំទ្រ​បក្សប្រឆាំង​ចំនួន​ជាង​១០​ម៉ឺន​នាក់​នៅក្នុង​រដ្ឋធានី​ដា​កា​កាលពី​ថ្ងៃ​សុក្រ​ដោយ​ធ្វើការ​ទាមទារ​ជាថ្មី​ឲ្យ​លោកស្រី ហា​ស៊ីណា លាលែង និង​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាលចាំផ្ទះ​មួយ​កាន់អំណាច​ដើម្បី​ត្រួតពិនិត្យ​ការបោះឆ្នោត​ដែល​គ្រោង​នឹងធ្វើ​នៅ​ខែមករា​ខាងមុខនេះ​។​

sh (4)

​លោកស្រី សៀ បានប្រកាស​បិទទ្វារ​ដឹក​នាំ​ដោយ​គណបក្សប្រឆាំង​នៅ​ទូទាំងប្រទេស​រយៈពេល​បី​ថ្ងៃ​ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​អាទិត្យ បើសិន​លោកស្រី ហា​ស៊ីណា មិន​យល់​ព្រមធ្វើ​ការចរចា​នោះទេ​។ អ្នកនាំពាក្យ​របស់លោក​ស្រី សៀ បាន​និយាយថា មេដឹកនាំ​ទាំងពីរ​នេះ​នឹង​ពិភាក្សា​ពី​ការទាមទារ​រ​ប​ស់​លោក​ស្រី សៀ ចំពោះ​ការធ្វើ​ការបោះឆ្នោត​សភា​ក្រោម​រដ្ឋាភិបាល​ឆ្ពោះទៅរក​បច្ចេកវិទ្យា​និយម​អ​ព្យា​ក្រិត​មួយ​។​

sh (3)

​ជំនួយការ​របស់លោក​ស្រី ហា​ស៊ីណា គឺ​លោក ម៉ៈ​ប៊ូ​ប៊ូល ហា​គូ​សា​គី​ល បាន​ប្រាប់ AFP ថា មេដឹកនាំ​ទាំងពីរ​នេះ​នឹង​ជជែក​គ្នា តាម​ទូរស័ព្ទ​។ អ្ន​ក​នាំ​ពា​ក្យ​​របស់លោក​ស្រី សៀ គឺ​លោក ម៉ា​រូ​ហ្វ កា​ម៉ា​ល់ កាន់ បានបញ្ជាក់​តាម​ការសន្ទនា​តាម​ការគ្រោងទុក​នេះ​។ លោក កាន បាន​ប្រាប់ AFP ថា​​ លោកស្រី កាឡេ​ដា សៀ អ​ន្ទៈ​សារ​ចង់​ពិភាក្សា​។ ប្រទេសជាតិ​ទាំងមូល​ចង់​ឲ្យ​ពួកគេ​ពិភាក្សា​បញ្ចប់​ភាព​ទល់​ច្រក​ទៅលើ​ការបោះឆ្នោត​នេះ​។​

sh (5)

​លោកស្រី សៀ បានចាត់ទុក​រដ្ឋាភិបាល​នេះ​ខុសច្បាប់ កាលពី​ថ្ងៃ​សុក្រ​ដោយ​លើកឡើង​ពី​ផ្នែក​ច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាលចាំផ្ទះ​អ​ព្យា​ក្រិត​មួយ​ដែល​ត្រូវ​បង្កើតឡើង​រយៈពេល​បី​ខែ​មុនពេល​បោះឆ្នោត​។ ប៉ុន្តែ​គណបក្ស​សម្ព័ន្ធ​អាវ៉ា​មី​កំពុងតែ​កាន់អំណាច​បាន​បោះបង់ចោល​ផ្នែក​ច្បាប់​នេះ​កាលពី​ឆ្នាំ​២០១១​ដោយ​ប្រគល់​កិច្ចការ​នៃ​ការត្រួតពិនិត្យ​ការបោះឆ្នោត​នេះ​ទៅ​ឲ្យ​គណៈកម្មការ​បោះឆ្នោត​ពិនិត្យមើល​វិញ​។​ ​លោកស្រី ហា​ស៊ីណា ជំរុញ​ឲ្យ​ប្រព័ន្ធ​រដ្ឋបាល​ចាំផ្ទះ​ធ្វើ​ឲ្យ​កងទ័ព​អាច​កាន់អំណាច​នៅក្នុង​ប្រទេសមួយ​ដែលមាន​រដ្ឋប្រហារ​យ៉ាង​តិច​១៩​លើក​តាំងពី​ឆ្នាំ​១៩៧៥​មក​៕

   sh (1) 

 

Leave a Reply

(*) Required, Your email will not be published