ដើម​ណូអែល​ដែល​ខ្ពស់ និង​ធំ​បាន​លេច​រូបរាង​នៅ​កណ្តាល​ក្រុង​ឡុង​ដ៍ ត្រៀមខ្លួន​ស្វាគមន៍​បុណ្យ​ណូអែល​ខាងមុខ​

, , Leave a comment

​ប្រទេស​អង់គ្លេស ៖ ពិធីបុណ្យ​ណូអែល គឺជា​ពិធីបុណ្យ​មួយ​ដែល​តែងតែ​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី ២៥ ខែធ្នូ ហើយក៏​ជា​រដូវរងារ​ដែលមាន​ព្រិល​ធ្លាក់​ដ៏​ស្រស់ស្អាត ។ ដោយឡែក​នៅ​ចក្រភព​អង់គ្លេស​បានរួម​គ្នា​តុបតែង​នូវ​ដើម​ណូអែល​ដ៏​ធំ​មួយ​ដោយមាន​មនុស្ស ១២​នាក់​ចូលរួម ហើយ​ដើម​ណូអែល​នេះដែរ​មាន​កម្ពស់ ២៧.៥​ម៉ែត្រ ទទឹង​ប្រវែង ៩.៧​ម៉ែត្រ និង​ប្រើ​អំពូល​ភ្លើង​ខ្សែ ដែលមាន​ប្រវែង ៩ គីឡូម៉ែត្រ ស្មើនឹង​អំពូល​ចំនួន ១០០,០០០ គ្រាប់ ចំណែក ឯ​ដុំ​មូលៗ​ពណ៌​ក្រហម  សម្រាប់​តុបតែង​នោះ មាន​ពីរ​ប្រភេទ ប្រភេទ​ធំៗ​មាន​ចំនួន ១,០០០ គ្រាប់ និងប្រភេទ​តូច​មាន​ចំនួន ២០,០០០ គ្រាប់ ក្រៅពីនេះ​នៅមាន​ខ្សែកាប​ប្រវែង ២​គីឡូម៉ែត្រ​ផ្សេងទៀត សរុបទៅ​ដើម​ណូអែល​មួយ​នេះ​មាន​ទំងន់​ជាង ៦​តោន​។​

chisma (3)

​ដើម​ណូអែល​ដ៏​ធំ​មួយ​នេះ​ត្រូវបាន​ធ្វើឡើង​យកចិត្តទុកដាក់​បំផុត ដើម្បី​ធានាថា​វា​មិន​រលំ និង​មាន​សុវត្ថិភាព​គេ​ក៏បាន​បុកគ្រឹះ ដែលមាន​ជម្រៅ ១២​ម៉ែត្រ​ចូលទៅក្នុង​បេតុង​មុននឹង​គេ​ធ្វើ​វា​ឡើង ពីព្រោះ នៅពេល​ដែលមាន​ព្រិល ដើមឈើ​សិប្ប​និមិត្ត​មួយ​ដើម​នេះ នឹងមាន​ទំងន់​ធ្ងន់​លើសពី​អ្វីដែល​គេ​បានគិត​៕

chisma (7) chisma (1) chisma (2)  chisma (4) chisma (5) chisma (6)

 

Leave a Reply

(*) Required, Your email will not be published