ជប៉ុន​នៅ​តែ​​បង្ហាញ​សាច់ដុំ​ដាក់​ចិន ដើម្បី​ត្រៀមខ្លួន​ទប់​ទល់នឹង​កម្លាំងយោធា​

, , Leave a comment

​ប្រទេស​ជប៉ុន ៖ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ បាន​ថ្លែងប្រាប់​កាសែត The Wall Street Journal ថា ខ្ញុំ​បានដឹងថា ជប៉ុន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ទប់ទល់​នឹង​ចិន បើសិនជា​ប្រទេស​នោះ​ងាក​មក​ប្រើ​កម្លាំងបាយ ដើម្បី​ស្វែងរក​ផលប្រយោជន៍ខាង​ភូមិសាស្ត្រ​របស់ខ្លួន​។ ជប៉ុន​នឹង​ប្រើ​ភាពជា​អ្នកដឹកនាំ មិន​ត្រឹមតែ​លើ​មុខព្រួញ​សេដ្ឋកិច្ច​ទេ ប៉ុន្តែ​ថែមទាំង​ក្នុង​វិស័យ​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ពី​ភ្នាក់ងា​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃ​សៅរ៍​។​

 

​លោក​លោក​អា​បេ បាន​មានប្រសាសន៍ថា ជប៉ុន​មើលទៅ​នៅ​ខាង​ក្នុងស្រុក​ពេក​ហើយ​ក្នុងពេល​១៥​ឆ្នាំ​កន្លងមកនេះ ប៉ុន្តែ​ខណៈ​ខ្លួន​ទទួលបាន នូវ​កម្លាំង​សេដ្ឋកិច្ច​ឡើងវិញ យើង ចង់​ចូលរួមចំណែក​ច្រើន​ថែមទៀត ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​ក្លាយ​ជាទី កន្លែង​កាន់តែ​ប្រសើរ​មួយ​។ កាសែត​នោះបាន​និយាយថា លោក​បាន​បញ្ជាក់ថា វិធី​មួយ​ដែល​ជប៉ុន នឹងចូលរួម​ចំណែក នឹងត្រូវ ប្រឈមមុខ​នឹង​ចិន​ក្នុង​ទ្វីបអាស៊ី​។ លោក​អា​បេ បាន​ថ្លែងថា មាន​កង្វល់​ជាច្រើន​ថា ចិន​កំពុងតែ​ប៉ុនប៉ង​ផ្លាស់ប្តូរ​សភាព​ដើម ដោយ​ប្រើ​កម្លាំង​ជាជាង​គោលការណ៍​ច្បាប់​។ ប៉ុន្តែ​បើសិនជា​ចិន ជ្រើស​រើសយក​ផ្លូវ​នោះ គេ​នឹង​មិនអាច​លេចមុខ​ដោយ​សន្តិវិធី​នោះទេ​។ ដូច្នោះ គេ​នឹងមិន​យក​ផ្លូវ​នោះទេ ហើយ​រដ្ឋ​ជាច្រើន​រំពឹងថា ជប៉ុន​នឹង​សម្តែង​ទស្សនៈ​នោះ​យ៉ាង​ខ្លាំងក្លា​។​ហើយ ពួកគេ​ក៏​សង្ឃឹមថា​ជា​លទ្ធផល​ចិន​នឹង​ចាត់វិធានការ​ដោយ​ការទទួលខុសត្រូវ​ក្នុង​សហគមន៍​អន្តរជាតិ​។​

 

​អ្នកការទូត​ចូលនិវត្តន៍​កំពូល​១​រូប បាន​និយាយថា ទង្វើ​ណាមួយ​ពី​ក្រុង​តូ​ក្យូ​ដើម្បី​ទប់ស្កាត់​ចិន​នឹង​ស្មើនឹង​ការ​ប៉ុន​ប៉ន​លាក់បាំង ចេតនា​អាក្រក់​នៅក្នុង​តំបន់ និង បង្ហាញថា គ្រោះថ្នាក់​ក្រៃលែង​។ ក្រសួងការពារជាតិ​បាន​ព្រមាន ជប៉ុន​កុំ​មើលស្រាល​ការសម្រេចចិត្ត​របស់​ចិន ដើម្បី​ចាត់វិធានការ​គ្រប់យ៉ាង​ដែល​ចាំបាច់​ដើម្បី​ការពារ​ខ្លួន​។​

JAPAN-CHINA-SKOREA-DIPLOMACY-POLITICS-WWII-ABE

​របាយការណ៍​ព័ត៌មាន​ជប៉ុន​បាន និយាយថា​លោក​អា​បេ បាន​អនុ​-​ម័ត​គោលនយោបាយ​មួយ​សម្រាប់ ជប៉ុន​ដើម្បី​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​អ្នកបើកបរ​បរទេស​ដែល​ធ្វើ​មិនដឹង​នឹង​ការព្រមាន​ឲ្យ​ចាកចេញ ពី​ដែនអាកាស​ខ្លួន​។​ ​ក្រុង​តូ​ក្យូ ក៏មាន​ផែនការ​ធ្វើ​សមយុទ្ធ​ផ្លូវទឹក​និង​ផ្លូវអាកាស​ធំ​មួយ នៅក្នុង​ខែវិច្ឆិកា ដើម្បី​ពង្រឹង​ការការពារ​ប្រជុំ​កោះ​នោះ និង​ជាការ បង្ហាញ​នូវ​អានុភាព យោធា ដែលមាន​ចេតនា​សម្រាប់​ចិន​៕

 

Leave a Reply

(*) Required, Your email will not be published