អំពើ​បាញ់​ប្លន់ ទាំង​កណ្តាល​ថ្ងៃ បន្សល់ទុក​សម្បក​គ្រាប់​ភ្លើង​ជា​អនុស្សាវរីយ៍​ជូន​ជនរងគ្រោះ និង​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្នូរ​កាំភ្លើង​បាន​លាន់ឮ​រំពង​ទាំង​កណ្តាល ដែលជា​សមិទ្ធិផល​នៃ​ការធ្វើសកម្មភាព​ប្លន់ បាន​បន្សល់ទុក​ជូន​សមត្ថកិច្ច និង​បង្ក​ជាការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​សាទរ​ក្នុង​ការងារ​ដែល​ប្លន់​បាន​ជោគជ័យ ។ ហេតុការណ៍​ប្លន់​ប្រដាប់អាវុធ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ១១ និង​២០ នាទី​ថ្ងៃអាទិត្យ ទី​២៧ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ផ្សារ​ឯករាជ្យ​២ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​។​ ​នារី​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ថាវ ស្រី​លីន អាយុ ២៤​ឆ្នាំ ជា​និស្សិត​ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ស្កុប​ពី​ពណ៌​ស ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-2898 តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង លុះដល់​ផ្សារ​ឯករាជ្យ​២ ជា​ចំណុចកើតហេតុ​នោះ នារី​រងគ្រោះ​បាន​ចត​ម៉ូតូ​បម្រុង​ចូលទៅក្នុង​ផ្សារ​ជួប​បងប្អូន​។ ពេល​នារី​រងគ្រោះ​ឈប់​ម៉ូតូ​ភ្លាម ស្រាប់តែ​ក្រុមចោរ​ពី​នាក់ ជិះ​ម៉ូតូ​ស្មាស់ ប្រដាប់​ដោយ​កាំភ្លើងខ្លី បានមក​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​តែម្តង​។ គ្រានោះ​មាន​ប្រជាពលរដ្ឋ នៅ​ជិត​កន្លែងកើតហេតុ ប្រុង​ចូល​ជួយ​ផងដែរ តែ​ត្រូវ​ក្រុមចោរ​បាញ់​គំរាម​ពីរ​គ្រាប់​រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​ទៅ​។​

S-326

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ទៅដល់​កន្លែង​កើត បាន​រកឃើញ​សម្បក​គ្រាប់កាំភ្លើង​កា​៥៩ ដែល​ក្រុមចោរ​បន្សល់ទុក ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ​ជនរងគ្រោះ ដើម្បី​ជា​ពន្លឺ​ដើម្បី​កំណត់​មុខសញ្ញា​ក្រុមចោរប្លន់​ទាំងអស់នេះ​៕

 

Leave a Reply

(*) Required, Your email will not be published