របួស​ម្នាក់ ស្លាប់​ម្នាក់ ក្នុង​ជម្លោះ​វង់​ស៊ីផឹក​

, , Leave a comment

​ខេត្តកំពង់ស្ពឺ ៖ ឆាកប្រយុទ្ធ​នៃ​សមរភូមិ​អ្នកលេង ដែលមាន​ការចូលរួម​ពី​ក្រុមក្មេងស្ទាវ បាន​បង្កជម្លោះ​ក្នុង​វង់​ផឹកស៊ី​មួយ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។ហេ​តុកា​រ​ណ៍​​ភ្ញាក់ផ្អើល​មួយ​នេះ​បានកើត​ឡើង​នៅ​ម៉ោង ៩ និង ៤៥ នាទី​យប់​ថ្ងៃទី​២៦ តុលា ២០១៣ នៅក្នុង​វត្ត​ចំណារ ស្ថិតក្នុង​សង្កា​ត់ក​ណ្តោ​រ​ដុំ ក្រុង​ច្បារមន ខេត្ត​កំពង់​ស្ពី ។​

27-10-2013_Kgspeu (1) 

​ជនរងគ្រោះ​ទាំងពីរ​នាក់ ម្នាក់​ឈ្មោះ ម៉ែន វៃ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​រំលោង សង្កាត់​ក​ណ្តោ​រ​ដុំ ត្រូវ​ក្រុម​ជនបង្ក​ចាក់​មួយ​កាំបិត​ចំ​ទ្រូង​ខាងឆ្វេង​ប្រកាច់​ស្លាប់​មុនពេល បញ្ជូនទៅ​មន្ទីរពេទ្យ និង​ម្នាក់ទៀត​ឈ្មោះ ហ៊ុល ស៊ីវ​គ្គ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ពង្រ សង្កាត់​ក​ណ្តោ​រ​ដុំ ក្រុង​ច្បារមន ត្រូវរបួស​២​កាំបិត ។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ក្រុមក្មេងស្ទាវ​មួយក្រុម​បាន​អង្គុយ​ផឹកស្រា លុះ​ដល់ពេល​កើតហេតុ​ប្រពន្ធ​ជនរងគ្រោះ​បាន​ដើរ​កាន់​ក្រុមក្មេងស្ទាវ​ទាំងនោះ​បាន​អូស​ដៃ​ហើយ​ជនរងគ្រោះ​ទាំងពីរ​នាក់​បាន​ដើរទៅ​សួរនាំ​ក៏ត្រូវ​ជនដៃដល់​កាប់​ចាក់​សម្លាប់​តែម្តង ។​

27-10-2013_Kgspeu

​ចំណែក​ក្រុម​ជនដៃដល់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ចាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published