បុរស​វ័យ​ចំណាស់​ បញ្ចេញ​ចរិត​ពាល កណ្តាល​ក្រុង​សួង ដែល​សង្គម​ស្អប់ខ្ពើម បង្កើត​​ជា​ទស្សនីយភាព​​​កម្សាន្ត​ភ្នែក​ប្រជា​ពល​រដ្ឋ​ទាំង​ព្រឹក​

, , Leave a comment

​ខេត្តកំពង់ចាម ៖ ភាព​អំនួត​ក្អេងក្អាង ចរិត​ពាល តែងតែ​គ្រប​បាំង​មនុស្ស​មួយចំនួន​ដែល​គ្មាន​សតិ​គិតពិចារណា ដែល​ទង្វើ​ទាំងនេះ បានធ្វើ​ឲ្យ​សង្គម​ស្អប់ខ្ពើម ។ តួយ៉ាង​នៅ​ក្រុង​សួង​មាន​បុរស​វ័យ​កណ្តាល​តែមាន​ចរិត​ពាល​ជា​អ្នកលេង​ម្នាក់​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ជនស្លូតត្រង់​ដែល​គ្មាន​កំហុស​អ្វី​សោះ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​កើតឡើង​នៅ​ម៉ោង ៧​ព្រឹក ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០៣​នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ចំណុច​ខាងមុខ​ផ្សារ​សួង ស្ថិតក្នុង​ក្រុង​សួង ខេត្តកំពង់ចាម ។​

b1(78)

​បុរស​អ្នកលេង​ជា​ចាស់​ទំនើង​ខាងលើ​មានឈ្មោះ ហុង អេង អាយុ​ជាង​៤០​ឆ្នាំ រស់នៅ​ភូមិ​កណ្តោល​កោង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្តកំពង់ចាម បើកបរ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម 2A-4696 ចំណែក​ជនរងគ្រោះ​ដែល​ទទួល​ការវាយដំ​ពី​បុរស​អ្នកលេង​ខាងលើ​មិនត្រូវ​បាន ស្គាល់​អត្តសញ្ញាណ​នោះទេ និង​បើកបរ​រថយន្ត​យី​ឌុប​ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-7787 ។

 

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​ជនបង្ក​បានមក​ចត​រថយន្ត​នៅលើ​ចិញ្ចើមផ្លូវ​មុខ​ផ្សារ​សួង រួច​ចុះទៅ​ទិញ​អីវ៉ាន់​ពេលនោះ​រថយន្ត​ជនរងគ្រោះ​ក៏​បើក​មក​ស្រប​ទិស គ្នា​កៀក​នឹង​រថយន្ត​ជនបង្ក ដោយ​មិនបាន​ប៉ះពារ​នឹង​រថយន្ត​ជនបង្ក​សូម្បី​បន្តិច​ឡើយ ។ ពេល​នោះដែរ​ជនបង្ក​មិនបាន​និយាយ​រកហេតុ​ផល​អ្វី​សោះ ក៏​ដើរទៅ​បើកទ្វារ​រថយន្ត​ជនរងគ្រោះ​ហើយ​អូស​ជនរងគ្រោះ​ទម្លាក់​ចុះ​ពីលើ​រថយន្ត​មក​ដី ថែមទាំង​វាយដំ ព្រមទាំង​ឲ្យ​ជនរងគ្រោះ​លុតជង្គង់​សំពះ​ខ្លួន​ថែម​ទៀតផង ។ លើសពីនេះ​ជនបង្ក​បាន​បោះពាក្យ​សម្តី​រក​បាញ់សម្លាប់​ជនរងគ្រោះ​ចោល​ថែមទៀត ។​

b3(44)

​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ឃើញ ហេតុការណ៍​បាន​រិះគន់​ពី​ចរិត​ព្រៃផ្សៃ​របស់​បុរស​អ្នកលេង​ថា មិន​សមជា​ជាតិខ្មែរ​នោះទេ ឫកពារ​នេះ​សមជា​មនុស្ស​ព្រៃ​ទើបត្រូវ ព្រោះ​ជាតិខ្មែរ​មាន​ចរិយា​ធម៌​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​ល្អ​ណាស់ ។​

 b2(59) 

​ក្រោយ​កើតហេតុ​ទាំង​ជនបង្ក និង​ជនរងគ្រោះ​បាន​បើករថយន្ត​គេច​និង​ចេញពី​កន្លែងកើតហេតុ​ដោយ​ពុំមាន​អន្តរាគមន៍​ពី​សមត្ថកិច្ច​ណា​ឡើយ ។ តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​នគរបាល​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ហើយ ហើយ​សមត្ថកិច្ច​កំពុង​ស្វែងរក​ជនបង្ក​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published