បុរស​ម្នាក់​ត្រូវ​ជនដៃដល់​កាប់ បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ផ្ទៃមុខ ពេលដែល​ទៅ​ចូលរួម​ពិធីបង្កក់កូន​នៅ​ជិត​ផ្ទះ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជនដៃដល់​កាប់​២​កាំបិត​បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ផ្ទៃមុខ​រងរបួស​ធ្ងន់ ខណៈដែល​ទៅ​ចូលរួម​ពិធីបង្កក់កូន​នៅ​ជិត​ផ្ទះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១២​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧ តុលា ២០១៣ ស្ថិតក្នុង​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

 

​ជន​រងរបួស​ឈ្មោះ​រ៉ាត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បានឱ្យដឹងថា មុនពេល​កើតហេតុ​នៅ​ជិត​ផ្ទះ​របស់គេ​មាន​ពិធីបង្កក់កូន​ជប់លៀង​ផឹកស៊ី រាំ​ធុងបាស់ ។ ចំណែក​រូបគាត់​មិនបាន​ចូល​រាំ​ទេ នៅ​អង្គុយ​ផឹក រីឯ​ប្អូនៗ​របស់គេ​មួយក្រុម​មាន​គ្នា​១០​នាក់ បាន​ចូលទៅ​រាំ​ធុងបាស់ ហើយ​ត្រូវ​យុវជន​មួយក្រុម​ទៀត​មាន​គ្នា​១៥​នាក់​បាន​រាំ​ជាន់​ជើង គ្នា​បង្ក​ជាការ​ឈ្លោះប្រកែក​គ្នា​នៅក្នុង​វង់រាំ​នោះ ។ ពេលឮ​ប្រកែក​គ្នា​បែបនេះ រូបគេ​ជា​បង​បាន​ចូលទៅ​ជួយ​គ្នា​ត្រូវ​ជនដៃដល់​នាំគ្នា​កាប់​២​កាំបិត បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ផ្ទៃមុខ និង​ទាត់​ធាក់​ជាំ​ពេញ​ខ្លួន ហើយ​ជនដៃដល់​នាំគ្នា​រត់គេចខ្លួន​អស់​។ ដោយឡែក​ក្រុម​ប្អូនៗ​របស់គេ​ឃើញ​ជនដៃដល់​វាយ​ទាត់​ធាក់​បង​បែបនេះ ក៏​នាំគ្នារ​ត់ទៅ​អស់​ដែរ។​

27-10-2013pp

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ខំប្រឹង​ស្រ​វេ​ស្រវា​ដើរទៅ​គោះទ្វារ​ផ្ទះ​ដែល​នៅ​ជិត​នោះ​ហៅ សាច់ញាតិ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហើយ​គ្រូពេទ្យ​បាន​ដេរ​ជាង​១០​ថ្នេរ ៕

 

Leave a Reply

(*) Required, Your email will not be published