ខេត្ដកំពង់ស្ពឺ ៖ ជនដៃដល់ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួនបានកាលល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅ ក្នុងភូមិទួលកាតុក ឃុំសែដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ក្នុងករណីសម្លាប់សង្សារប្លន់យកម៉ូតូ ។ ជនសង្ស័យឈ្មោះ ស៊ឹម ចាន់ដារ៉ា អាយុ២១ឆ្នាំ ចំណែកនារីរងគ្រោះមាន ឈ្មោះ យ៉ុម យូ អាយុ២២ឆ្នាំ មានទីលំ នៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថា រវាងរូបគេនឹងនារីរងគ្រោះបាន ស្គាល់គ្នាជាយូរមកហើយ(សង្សារ) តែ នាងជាមនុស្សដែលស្គាល់គេច្រើនទើប ធ្វើឱ្យរូបគេមានកំហឹងរហូតមកដល់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ រូបគេក៏បាន ណាត់នាងមកជួបគ្នា ហើយដឹកតាមម៉ូតូ ទៅកាន់ទំនប់ទឹកអូរស្វាយ ស្ថិតនៅឃុំ ស្រង់ ស្រុកគងពិសី រួចក៏ធ្វើសកម្មភាព សម្លាប់រូបនាងចោលនៅទីនោះតែម្ដងទៅ ។ ជនសង្ស័យបន្ដថាក្រោយធ្វើសកម្ម ភាពហើយរូបគេក៏យក ម៉ូតូរបស់នារីរង គ្រោះគេចខ្លួនរហូតដល់ល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ត្រូវសមត្ថកិច្ចចាប់ បានតែម្ដង ។
ជនសង្ស័យបានបញ្ជាក់ថា ហេតុដែល នាំឱ្យរូបគេស្អប់នាង ដោយសាររូបគេបានចំណាយប្រាក់អស់យ៉ាងច្រើនក្នុងការដើលេងស៊ីចាយជាមួយគ្នារហូតដល់ពេលថ្មីនេះគេដឹងថា នាងមានទំនាក់ទំនងជាមួយអ្នកផ្សេងរូបគេក៏រៀបចំផែនការសម្លាប់នាងចោលតែម្ដងទៅ ។ ទោះជាយ៉ាងណានេះទំនងគ្រាន់តែជា ពាក្យដោះសារបស់ជនសង្ស័យប៉ុណ្ណោះ មិនទាន់យកជាការបានឡើយ ។
បន្ទាប់ពីមានករណីឃាតកម្មកើតឡើងសមត្ថកិច្ចបានចុះ ស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យ ខាងលើបាន ហើយពេលនេះកំពុងកសាង ឯកសារបញ្ជូនទៅកាន់តុលាការដើម្បី ចាត់ការតាមផ្លូវច្បាប់៕