មានទំនាស់​ពេល​ថ្ងៃ ដល់​យប់​ពួនស្ទាក់​កាប់ ត្រូវ​សមត្ថកិច្ច​ចាប់​ជាប់​

, , Leave a comment

​ខេត្ដ​បាត់ដំបង ៖ ជនដៃដល់​ពីរ​នាក់ ក្នុងចំណោម​បក្ខពួក ៣ នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ខណៈដែល​ពួកគេ​ពួនស្ទាក់​កាប់​គូទំនាស់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​០០​និង​៣០​នាទីរំលង​អ​ធ្រា​ត​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣​នៅ ត្រង់ចំណុច​មុខ​ក្លោងទ្វារ​វត្ដ​ពោធិ៍​ក្នុង ស្ថិតក្នុង​ភូម​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

 

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ទី​១​ឈ្មោះ ច​ន រដ្ឋា ហៅ​តឿ អាយុ​២៥​ឆ្នាំ ទី​២-​ឈ្មោះ ទំ សំណាង អាយុ​១៧​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​-​សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។ រីឯ​រីឯ​បក្ខពួក​ម្នាក់ទៀត គេចខ្លួនបាត់ ។ វត្ថុតាង​ដែល​ដកហូត បាន​កាំបិត​វែង​១​ដើម ។ ចំណែក​បុរស រងគ្រោះ​មានឈ្មោះ រ៉​ន ដប អាយុ​២២​ឆ្នាំ រងរបួស​ដៃ​ឆ្វេង​រស់នៅ​ភូមិ​-​សង្កាត់ រតនៈ​ជាមួយគ្នា ។

 

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ខ្លួន​និង​បងជីដូនមួយ​ឈ្មោះ ណាត សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាននាំគ្នា​ជិះ កង់​ទៅ​ទិញ​បារី​ជក់​នៅមុខ​មន្ទីរពេទ្យ​ធំ លុះ​ពេល​ត្រឡប់មកវិញ​ដល់​ចំណុច​ក្លោង ទ្វារ​វត្ដ​ពោធិ៍​ក្នុង​ក៏​ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ​៣​នាក់​ប្រដាប់ ដោយ​ដាវ​២ ដើម​បាន​ស្ទុះ​ចេញពី​គុម្ព​ផ្កា​កាប់​មកលើ​ខ្លួន​ជាច្រើន​កាំបិត​បណ្ដាល ឱ្យ​របួស​បាត ដៃ​កំភួនដៃ និង​ចង្កា ចំណែក​បង​ជីដូន មួយ​ពុំមាន​រងរបួស​ទេ ។ ពេលនោះ​ពួក ខ្លួន​ក៏បាន​រត់​ចូល​ភូមិ​កណ្ដាល​ស្រែក​ឱ្យ គេ​ជួយ ទើប​ពួកវា​ឡើង​ជិះ​ម៉ូតូ​ម៉ាក ស៊ុយ​ស៊ុយ​គី ពណ៌​ក្រហម​ចេញទៅ​បាត់​។​

 

​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំងពីរ​បាន​សារភាព ថា នៅ​មុនពេល​កើតហេតុ​ពួកខ្លួន​បាន ទៅ​សប់​កង់​ម៉ូតូ​នៅក្បែរ​សួនច្បារ​នៅ ពេលនោះ​ឈ្មោះ ណាត សុ​ភ័​ក្រ បាន​ជិះ កង់​ឌុប​គ្នា​មក​វាយ​ក្បាល​ខ្លួន​ហើយ​ដៀល​ថា ពួក​អា​ក្មេង​ឈ្លើយ ខ្លួន​ក៏​មិន​តបត ហើយក៏​បែកផ្លូវ​គ្នា ដោយ​ពួកខ្លួន​នៅ អង្គុយលេង​នៅមុខ​ក្លោងទ្វារ​វត្ដ​ពោធិ៍​ក្នុង​។ មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​ឈ្មោះ ណាត សុ​ភ័​ក្រ ជិះ​កង់​មក​សួរថា ពួក​ឯង នៅ​ធ្វើ​អី ពេលនោះ​ខ្លួន​ក៏​និយាយថា អង្គុយលេង ខណៈនោះ​ខ្លួន​នៅ​ខឹង​រឿង វាយ​ក្បាល​ផង​ក៏​យក​ដាវ​ប្រវែង​០,៥​ម៉ែត្រ ដើម​កាប់​ទៅលើ​ពួកគេ​បណ្ដាល​ឱ្យឈ្មោះ រ៉​ន ដប រងរបួស​ដៃ​ឆ្វេង ។​

26-10-2013-bb

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published