រកប្រពន្ធ​មិនឃើញ ទាញ​គ្រាប់បែក​មក​បោក ត្រូវ​ចាប់ខ្លួន​

, , Leave a comment

​ខេត្តកំពត ៖ សមត្ថកិច្ច​ម្នាក់​ត្រូវ​ក​ម្លាំ​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ជននេះ ផឹកស្រា​ស្រវឹង​យក​គ្រាប់បែក​មួយគ្រា​ប់​បោក​នៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​កើតឡើង​កាលពី​វេលា​រសៀល​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៣ ស្ថិត​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត​។​

 

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ពោ តុ អាយុ ៤៨ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ មុនពេល​កើតហេតុ​ជនសង្ស័យ​និង​គូកន​២​នាក់​បាននាំគ្នា​ផឹកស្រា​នៅផ្ទះ​របស់ខ្លួន  លុះ​ស្រវឹង​មិត្តភក្តិ​ទាំង ២ នាក់​ក៏​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ ។ ពេលនោះ​ជនសង្ស័យ​បាន​ស្វែងរក​ប្រពន្ធ​របស់ខ្លួន តែ​មិនឃើញ ខណៈដែល​ផឹកស្រា​ស្រវឹង​ផង​នោះ បាន​យក​គ្រាប់បែក​មួយ​គ្រាប់​ដែល​បានមកពី​ប្អូន ធ្វើ​ទាហាន​នៅ​ខេត្តព្រះវិហារ​បោក​នៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ តែ​មិន​បណ្តាល​ឲ្យ​មាន​ជនរងគ្រោះ​ទេ គ្រាន់តែ​បង្ក​ភាព​ភ្ញាក់ផ្អើល​តែប៉ុណ្ណោះ ។​

kampot

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថ​ក​ម្លាំ​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្ត ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​ចាប់​ការ​ទៅតាម​ផ្លូវច្បាប់​ជា​ក្រោយ​៕

 

Leave a Reply

(*) Required, Your email will not be published