ប្រទេសកូរ៉េ ៖ ក្រុមតារាចម្រៀង BIKINY ស្រីស្អាត ៤ រូបថ្មីរបស់ក្រុមតន្ត្រី Kpop បានប្រកាសនូវបទចម្រៀងដែលមានចំណងជើងថា Please Accept Me ដោយក្នុងបទចម្រៀងនោះ ពួកនាងបង្ហាញភាពក្តៅសាច់ឲ្យទស្សនិកជនបានឃើញ។ ដោយពួកនាងស្លៀកពាក់ឈុតប៊ីគីនី និងឈុតខ្លះលួចបញ្ចេញខោក្នុង។
តាមប្រភពព័ត៌មានពី Kpop កាលពីពេលកន្លងទៅថ្មីៗនេះបានបង្ហាញពីក្រុមតារាចម្រៀងស្រី BIKINY មានសមាជិក ៤ នាក់ គឺ Haei ,នាង Jae (ជាប្រធានក្រុម) ,នាង Yoa និងនាង Mizi គឺជាក្រុមតន្ត្រីរបស់ Kpop ស្រីថ្មី បានដំណើរការមិនជាយូរមកហើយ។ពួកនាងសុទ្ធសឹងតារាចម្រៀងសិចស៊ីទាំងអស់ហើយបទចម្រៀងថ្មីរបស់ពួកនាង គឺបទ Please Accept Me ទទួលបានការគាំទ្រយ៉ាងខ្លាំងសម្រាប់រដូវក្តៅនេះ ទោះបីបទចម្រៀងបង្ហាញភាពសិចស៊ីបញ្ចេបខោក្នុង ឬឈុតប៊ីគីនីក៏ដោយ៕