តុលាការ​ឃុំខ្លួន​គ្រូបង្រៀន ដែល​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ដែលជា​គ្រូបង្រៀន​ម្នាក់ ត្រូវ​តុលាការខេត្ត​កំពង់ឆ្នាំង សម្រេច​ឃុំខ្លួន​កាលពី​វេលា​ល្ងាច ថ្ងៃទី​២៤ តុលា ២០១៣ ក្នុង​បទចោទប្រកាន់​ចាប់​នារី​បរទេស​រំលោភ​សេពសន្ថវៈ ខណៈដែល​នារី​បរទេស​រូបនោះ​ជិះ​កង់​ហាត់ប្រាណ​តាមផ្លូវ កាលពី​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​ក្បាលដំរី ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ជនសង្ស័យ​រូបនោះ​ឈ្មោះ លី ចាន់​រិ​ទ្ធ ហៅ​គា អាយុ​៣១​ឆ្នាំ ជា​គ្រូបង្រៀន​មាន​ទីលំនៅ​ក្នុងភូមិ​ដក​ពង ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំ ។ ចំណែក​នារី​រងគ្រោះ​អាយុ​២៣​ឆ្នាំ ជា​ជនជាតិ​អាមេរិកាំង​សព្វថ្ងៃ​ជា​ភ្នាក់ងារ​ស្ម័គ្រចិត្ត​លើ​វិស័យ​សុខាភិបាល ដោយ​បានមក​ធ្វើការ​ប្រចាំ​នៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូរណ៍ ។​ ​តែ​ទោះបីជា​យ៉ាងណា ជនសង្ស័យ​ជា​គ្រូបង្រៀន​រូបនោះ បាន​ឆ្លើយ​បដិសេធ​រាល់​ការចោទប្រកាន់​ខាងលើនេះ ទោះបី​ជនរងគ្រោះ​បានចង្អុលបង្ហាញ​មុខ និង​មាន​សាក្សី​ជាច្រើន​នាក់​ក្តី ។​

gh

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​ស្វែងរក​ភស្តុតាង​បន្ថែម​ក្នុង​ចងរឹត​ជនសង្ស័យ​៕

 

Leave a Reply

(*) Required, Your email will not be published