ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន បុក​គូទ​ម៉ូតូ​មន្ត្រី​សមត្ថកិច្ច របួសស្រាល​ទាំងសង្ខាង​

, , Leave a comment

​ខេត្ត​ប៉ៃលិន ៖ យ៉ាងហោចណាស់​មនុស្សរ​ង​របួសស្រាល​ទាំងពីរ​នាក់ ត្រូវបាន​អ្នកជិតខាង​ឃើញ​ដឹក​យកទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​សិស្សសាលា​ធ្វើដំណើរ​យ៉ាង​លឿន​រួច​ជ្រុល​ចង្អូ​តទៅ​បុក​គូទ​ម៉ូតូ​មន្ត្រី​សមត្ថកិច្ច ។ ហេ​តុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ១៥​នាទី ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​ខាងជើង​រង្វង់​មូល និង​វិមានឯករាជ្យ ប្រហែល ១០​ម៉ែត្រ ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

25-10-2013 (1) 

​អ្នកបើកបរ​ម៉ូតូ​រងគ្រោះ​ឈ្មោះ ស៊ន ដា​រ៉ា ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត រងរបួស​រយះ​ដៃ​ខាងឆ្វេង​ស្រាល រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ​លាយ​ក្រហម ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 09 1.2584 រង​ការខូចខាត​មធ្យម​។ ចំណែក​អ្នកបើកបរ​ម៉ូតូ​បង្កហេតុ​ឈ្មោះ ញោ សុខ​ឡេង ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ជា​សិស្សសាលា រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុ​ង​ប៉ៃលិន រងរបួស​មុខ និង​ក្បាល​ផ្នែក​ខាងឆ្វេង​ស្រាល ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1A-1220 រង​ការខូចខាត​ស្រាល​។

25-10-2013 (2)

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​សិស្សសាលា​ជាច្រើន​នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​រៀន ដោយ​ពួកគេ​ជិះ​ម៉ូតូ​ក្នុ​ង​ទិ​ស​ដៅ​​ពី​​លិចទៅ​កើត លុះដល់​កន្លែងកើតហេតុ​នៅក្បែរ​រង្វង់​មូល និង​វិមានឯករាជ្យ មាន​សិស្សសាលា​ម្នាក់​បាន​ជិះ​ម៉ូតូ​បត់​ឆ្វេង​យ៉ាង​លឿន​ក្នុងទិសដៅ​ពី ត្បូង​ទៅ​ជើង ហើយ​ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​មន្ត្រី​កងរាជអាវុធហត្ថ​ពីក្រោយ យ៉ាង​ពេញទំហឹង ពេលដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​ដួល​ប្រាវ​ទាំងអស់​រងរបួស​តែម្តង​។​

25-10-2013 (3)

​ក្រោយពី​វាស់វែង​រួច សមត្ថកិច្ច​សន្និដ្ឋានថា សិស្សសាលា​ជា​អ្នកបង្ក​ហេតុ​ដោយ​ជិះ​ម៉ូតូ​មិនបាន​ប្រុងប្រយ័ត្ន​ក្នុង​ល្បឿន​លឿន​ត្រង់ចំណុច​រង្វង់​មូល​ទើប​បណ្តាល​ឲ្យ​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​យ៉ាង​ពេញទំហឹង​។ បន្ទាប់មក​សមត្ថកិច្ច​ចរាចរ​បាន​យក​ម៉ូតូ​ទាំង ២ គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ច​រា​ច​រ​ជើងគោក នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published