កូន​នគរបាល​ចរាច​រ​ក្រុង និង​បក្ខពួក​ក្លាយជា​ក្មេង​ទំនើង អាង​អំណាច​ដេញ​វាយ​គេ​ពេញ​ផ្លូវ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ឆាកប្រយុទ្ធ​របស់​ក្មេង​ទំនើង​បាន​សម្តែង​ឲ្យ​មហាជន​ទស្សនា​កម្សាន្ត​ទាំង​ភាព​ភ័យ​តក់ស្លុត ពេលដែល​មានទំនាស់​ពាក្យសម្តី​គ្នា ។ ហេតុការណ៍ ខាងលើនេះ​បាន កើត​ឡើង​កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​ក្នុងភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

gg (1)  

​ជនរងគ្រោះ​ឈ្មោះ មាស សីហា អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ វិទ្យាល័យ​បុរី​១០០​ខ្នង ស្នាក់នៅ​ភូមិ​ថ្នល់​ខាង លិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រង របួស​ដោយសារតែ​ក្មេង​ទំនើង​ដែលជា កូន​របស់​នគរបាល​ចរាចរ​រាជធានី​ភ្នំ ពេញ​នឹង​ខ្សែក្រវាត់​បណ្ដាលឱ្យ​ខ្ទេច​មួកសុវត្ថិភាព និង​ម៉ូតូ​គុប ពណ៌​ស្លែ ពាក់ ស្លាក​លេខ ផ ៧៤០៦ ភ​.​ព​១ ។ ចំណែក ជនសង្ស័យ​ឈ្មោះ ម៉ែន សុធា​រ៉ា អាយុ ១៨​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ និង​សាកល វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ ស្នាក់នៅ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក និង​ម្នាក់ ទៀត​ឈ្មោះ ផល វិទូ អាយុ​២១​ឆ្នាំ ជា និស្សិត ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ សែន​សុខ ។ ម៉ូតូ​ក្មេង​ទំនើង​ដែល​នគរ បាល​ឃាត់​បាន​នោះ​ម៉ាក​ហុងដា​សេ ១២៥ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ 1BY-1177 ។​

gg (2)

​តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ បាន​និយាយ​ឱ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​និង​មិ​ត្ដ​ភក្ដិ​ទាំងអស់​៦​នាក់ បាន​ចូលរួម​កម្មវិធី​ជប់លៀង​របស់​មិ​ត្ដ ភក្ដិ​នៅក្នុង​ហេ​ភី​ធី​ង​ហាវ នៅ​ម្ដុំ​សន្ធរ មុខ នៅពេលនោះ​ក្រុម​ក្មេង​ទំនើង​ក៏​ចូល រួម​ក្នុង​កម្មវិធី​នោះដែរ ក៏មាន​បាន​ទាស់ ពាក្យសម្តី​គ្នា​និង​ដេញ​វាយ​គ្នា រហូត​រត់ គេចខ្លួន​អស់ ។ ពេលនោះ​ក្រុម​ជនបង្ក បាន​ត្រឡប់ទៅផ្ទះ​វិញ ។​ ​ជនរងគ្រោះ​បានឱ្យដឹងថា បន្ទាប់ពី ក្រុម​ជនបង្ក​ត្រឡប់ទៅផ្ទះ​ក៏​ឃើញ​ពួក គេ​មកវិញ ខ្លួន​ក៏​ជិះ​ម៉ូតូ​តាមផ្លូវ​សហ ព័ន្ធ​រុស្ស៊ី​ពី​កើតមក​លិច ពេលនោះ​ក្មេង ទំនើង​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ យក​ខ្សែក្រវាត់​វាយ​លើ​ខ្លួន និង​មិ​ត្ដ​ភក្ដិ របស់ខ្លួន រហូតដល់​មកដល់​ទ​ល់​មុខ​វត្ដ វ​ង្គ​ដ្ឋ​បុរី ស្រាប់តែ​ក្រុម​ជនបង្ក​ទាំង​៣​នាក់ នោះ​ធ្វើ​សកម្មភាព​វាយ​មកលើ​ខ្លួន​៤-៥ ខ្សែក្រវាត់​ចំក្បាល និង​យក​ដុំថ្ម​វាយ​ម៉ូតូ របស់ខ្លួន​ទៀត រួច​ជិះ​ម៉ូតូ​គេចខ្លួន តែ សំណាងអាក្រក់​ក្រុម​ជនបង្ក​បាន​ជិះ​ម៉ូតូ បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ក៏ត្រូវ សមត្ថកិច្ច​ចាប់​ជាប់​តែម្ដង ។​

gg (3)

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ បាន​សមត្ថកិច្ច​សាកសួរ​នៅ​ប៉ុស្ដិ៍​ទឹកថ្លា ដើម្បី​កសាង​សំណុំរឿង​បញ្ជូនបន្ដ​តាមផ្លូវ​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published