​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​មិន​បង្ក្រាប​បទល្មើស ព្រះរាជអាជ្ញា​អម​សាលាដំបូង​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​គ្រញូង ៣ គ្រឿង​

, , Leave a comment

​ខេត្តសៀមរាប ៖ រថយន្ត​ដឹកឈើ​គ្រញូង ៣ គ្រឿង​ត្រូវបាន​កម្លាំង​អធិការនគរបាល​ស្រុក​ជីគ្រែង ធ្វើការ​បង្ក្រាបបាន​ខណៈ​ពេល​កំពុងបើក​តាមផ្លូវ​ជាតិ​លេខ ៦ បម្រុង​ឆ្លងកាត់​ទៅ​ខេត្តកំពង់ធំ ក្រោម​បញ្ជា​របស់​ព្រះរាជអាជ្ញា​សាលា​អម​ដំបូង​ខេត្តសៀមរាប​។ ប្រតិ​ប​ត្ត​ការបង្ក្រាប​នូវ​រថយន្ត​សេរី​ទំនើប​ដឹកឈើ​គ្រញូង​ទាំង ៣ គ្រឿង​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង ១ រំលង​អា​ធ្រា​ត​ក្នុង​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ នៅ​ដង​ផ្លូវជាតិ​លេខ ៦ ជិត​ព្រំប្រទល់​ខេត្តកំពង់ធំ​ស្ថិតនៅ​ឃុំ​ល្វែង​ឫស្សីស្រុក​ជីគ្រែង ខេត្តសៀមរាប ចំណែក​ម្ចាស់​ឈើ​រត់​បាត់​។​

25-10-2013_seam  (1)  

​មន្ត្រីនគរបាល​ដែល​បាន​ចុះ​បំពេញការងារ​បង្ក្រាប​ក​រ​ណី​រថយន្ត​ដឹកឈើ​ខាងលើ​បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​នេះ​បានធ្វើ​ឡើង​ក្រោម​បញ្ជា​លោក សំរិទ្ធ សាខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ដែល​លោក​បាន​បញ្ជា​ឲ្យ​ដាក់​ប៉ា​រ៉ា​ស់ កាក់​នូវ​រថយន្ត​ដឹកឈើ​ខាងលើ​ដែល​បម្រុង​ឆ្លងកាត់​តំបន់​ស្រុក​របស់លោក​។ មន្ត្រីនគរបាល​ដដែល​បាន​បន្តថា ក្រោយពី​លោក​បានទទួល​បញ្ជា​រួចមក​លោក​បានដាក់​កម្លាំង​ចាំ​ចាប់​តែ​ទម្រាំ​ចាប់បាន​មាន​រយៈពេល ២ ម៉ោង​ទើប​ឈានទៅដល់​ចំណុច​ជោគជ័យ​។​

25-10-2013_seam  (2)

​មន្ត្រីនគរបាល​ដដែល​បាន​បញ្ជាក់ថា​រថយន្ត​ដឹកឈើ​ក្រញូង​ទាំង​៣​គ្រឿង​ពុំមាន​ស្លាក​លេខ​ទេ​ទី​១​កាមរី​បា​ឡែ​ន​ពណ៌​ខ្មៅ ទី​២​ហាយ​ឡេ​ន​ឌ័​រ និង​ឡេច​ស៊ី​ស​ RX300 ពណ៌​ស្ក​ដែល​សរុប​ឈើ​គ្រញូង​ទាំងអស់​មាន ១២៨ ដុំ​ស្មើ ១៨៩០ គីឡូក្រាម​ក្រោយ​ធ្វើការ​វាស់វែង​បាន​បញ្ជូន​ឲ្យ​ជំនាញ​មេព្រៃ​។ ព្រះ​រា​ជ​អាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​លោក សំរិទ្ធ សាខុន បាន​ថ្លែង​ឲ្យ​ដឹងថា លោក​បានមកពី​ភ្នំពេញ​ក៏​ប្រទះឃើញ​នូវ​រថយន្ត​ដឹកឈើ​គ្រញូង​ខា​ង​លើ​​បើក​មក​បញ្ជា​ស់រូប​លោក​ភ្លាមៗ នោះ​លោក​ក៏បាន​បញ្ជា​កម្លាំង​នគរបាល​នៅ​ស្រុក​ជីគ្រែង ឲ្យ​ជួយ​កាក់​ប៉ុន្តែ​ទម្រាំ​ចាប់បាន​រយៈពេល​ជិត​២​ម៉ោង​។ គេ​សង្កេតឃើញថា​ក្នុង​ឆ្នាំ ២០១៣ រយៈពេល ១០ ខែ​នេះ​មេព្រៃ​សៀមរាប​នៅ​មិនទាន់​បានបង្ហាញ​នូវ​ស្នាដៃ​បង្ក្រាប​សកម្មភាព​បទល្មើស​ដឹកជញ្ជូន​ឈើ​គ្រញូង​បាន​មួយ​ករណី​នៅឡើយ​ទេ​។​

 

​សកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង និង​សត្វព្រៃ​មកពី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ តាមផ្លូវ​លេខ ៦៧ កំពុងមាន​យ៉ាង​គគ្រឹកគគ្រេង​បំផុត​ដោយ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​នូវ​រថយន្ត​សេរី​ទំនើបៗ ក្នុងការ​ដឹកជញ្ជូន​បាន​ដោយ​សុវត្ថិភាព បើទោះបីជា​ផ្លូវ​មួយ​នេះ​មាន​ស្នាក់ការ​សមត្ថកិច្ច​បណ្ដា​ក់​គ្នា​តាម​ដងផ្លូវ​យ៉ាងច្រើន​ដើម្បី​បង្ក្រាប​យ៉ាងណាក្ដី​ក៏​បទល្មើស​នៅតែ​ធ្វើចរាច​បាន​ដោយ​រលូន​។

25-10-2013_seam  (3)

​បញ្ជាក់​ផងដែរ​ថា​រាល់​បទល្មើស​ព្រៃឈើ​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​ហើយ​បញ្ជូនទៅ​រក្សាទុក​នៅ​ផ្នែក​ជីគ្រែង​ដើម្បី​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​នោះ​មេព្រៃ សូ ផល្លា តែងតែមាន​ចេតនា​រារាំង​មិន​ឲ្យ​អ្នកយកព័ត៌មាន​ថត​នោះឡើយ ។ ប្រជាពលរដ្ឋ​បាន​ទទូច​សុំ​ឲ្យ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​រុក្ខា​ប្រ​ម៉ាញ់ អាណត្តិ​ថ្មី​ជំរុញ​លោក ឆេង គឹម​ស៊ុន ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​មេត្តា​ពិនិត្យមើល​ភាព​អសកម្ម​របស់លោក សូ ផល្លា ប្រធាន​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ជីក្រែង​ឡើងវិញ​ផង ព្រោះ​ទំហំ​នៃ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង និង​សត្វព្រៃ​មកពី​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​តាមផ្លូវ​លេខ ៦៧ កំពុងមាន​យ៉ាង​គគ្រឹកគគ្រេង​បំផុត​ដោយ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​នូវ​រថយន្ត​សេរី​ទំនើបៗ ក្នុងការ​ដឹកជញ្ជូន​បាន​ដោយ​សុវត្ថិភាព បើទោះបីជា​ផ្លូវ​មួយ​នេះ​មាន​ស្នាក់ការ​សមត្ថកិច្ច​បណ្ដា​ក់​គ្នា​តាម​ដងផ្លូវ​យ៉ាងច្រើន​ដើម្បី​បង្ក្រាប​យ៉ាងណាក្ដី​ក៏​បទល្មើស​នៅតែ​ធ្វើចរាច​បាន​ដោយ​រលូន​៕

 

Leave a Reply

(*) Required, Your email will not be published