ច្បាប់​របស់​ប្រទេស​ព្រុយ​ណេ អនុលោម​ក្រឹត្យ​វិន័យ​របស់​សាសនា​អ៊ីស្លាម​

, , Leave a comment

​ប្រទេស​ព្រុយ​ណេ ៖ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៣ កន្លងទៅនេះ​ព្រះរាជាណាចក្រ​ព្រុយ​ណេ​បានសម្រេច​អនុម័ត​ច្បាប់ព្រហ្មទណ្ឌ​អ៊ីស្លាម​ថ្មី ស្រ​ប​តាម​ច្បាប់​អ៊ីស្លាម​ដ៏​តឹងរ៉ឹង​ដែល​គេ​តែង​ហៅថា Sharia នោះ​នៅក្នុង​ប្រទេស​។ ច្បាប់​នេះ​ចែងថា ករណី​មានការ​ផិតក្បត់​រវាង​ស្វាមី និង​ភរិយា ហើយ​ភាគី​ណា​ល្មើស​នឹងត្រូវ​ទទួលទោស​តាមរយៈ​ការវាយប្រហារ​ដោយ​គប់​ដុំថ្ម​រហូតដល់​ស្លាប់​។​

islam (3)

​ព្រះមហាក្សត្រ Hassanal Bolkiah មាន​ព្រះបន្ទូល​ថា ច្បាប់​ថ្មី​នេះ​បូក​បញ្ចូល​ទាំង​ច្បាប់ Sharia របស់​សាសនិក​អ៊ីស្លាម ដែល​បាន​ស្រាវជ្រាវ​ច្រើន​ឆ្នាំកន្លងមក និង​ចូល​ជា​ធរមាន​ក្រោយ​រយៈពេល ៦ ខែ ដែល​បានប្រកាស​ជា​សាធារណៈ ។ ច្បាប់​ថ្មី​នឹង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រូបភាព​ដាក់ទណ្ឌកម្ម​តាមរយៈ​ការ​គប់​ដុំថ្ម​រហូតដល់​ស្លាប់​ចំពោះ​អ្នក​ប្រ​ព្រឹ​ត្ដ​ល្មើស គឺ​ផិតក្បត់ មាន​សា​ហាយ​ស្មន់ ។ កាត់​ដៃ​កាត់​ជើង​ដល់​បុគ្គល​ណា​ដែល​ប្រ​ព្រឹ​ត្ដ​ល្មើស លួច​ប្លន់ និង​ធ្វើ​ទារុណកម្ម​ដោយ​វាយ​នឹង​ដំបង និង​រំពា​ត់ដល់​ស្ដ្រី​រូប​ណា​ដែល​បំផ្លាញ​គភ៌ រំលូត​ទារក ឬ​ផឹកស្រា ជាដើម ។

islam (1)

​ប៉ុន្ដែច្បាប់ Sharia ខាងលើនេះ​អនុវត្ដ​ទៅលើ​តែ​សាសនិក​អ៊ីស្លាម​ប៉ុណ្ណោះ ហើយ​គេ​ស្គាល់​ថា ប្រទេស​ព្រុយ​ណេ​ដ៏​តូច​នេះ​ស្ថិត​លើ​កោះ​បូ​ណេ​អូ ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​អ្នកមាន​បំផុត​លើ​ពិភពលោក ។ ប្រជាជន​ព្រុយ​ណេ​មាន​ប្រមាណ​ជាង ៤ សែន​នាក់​ក្នុងនោះ​ប្រជាជន​ពីរភាគបី​កា​ន់​សា​សនា​អ៊ីស្លាម​។ ចំណែក​អ្នក​កាន់​ពុទ្ធសាសនា​មាន​ប្រមាណ​១៣​ភាគរយ ហើយ​អ្នក​ប្រណិប័តន៍​គ្រិ​ស្ទ​សាសនា​មាន​ចំនួន ១០ ភាគរយ​។​
​ចំពោះ​អ្នក​ដែល​មិន​កាន់សាសនា​អ៊ីស្លាម ដែលមាន​ដើមកំណើត​មកពី​ចិន និង​ត្រូវ​អនុវត្ដ​ច្បាប់ព្រហ្មទណ្ឌ​ចាស់ ដែល​អនុម័ត​កាលពី​ឆ្នាំ​១៩៨៤ ប្រសិនបើ​ប្រ​ព្រឹ​ត្ដ​ល្មើស​នោះ ៕

 islam (2) 

 

Leave a Reply

(*) Required, Your email will not be published