តារា​ម៉ូ​ឌែ​ល​នាង Candice Swanepoel បង្ហាញ​អាវទ្រនាប់​ដាំ​ពេជ្រ​តម្លៃ​ជាង ១០ លាន​ដុល្លារ

, , Leave a comment

​អ្នក​បង្ហាញ​ម៉ូត​អាហ្វ្រិក​ខាងត្បូង​នាង Candice Swanepoel អាយុ​២៤​ឆ្នាំ ត្រូវបាន​ជ្រើសរើស​សម្រាប់​ការបង្ហាញ​ម៉ូត​អាវទ្រនាប់​ដាំ​ពេជ្រ​របស់​ក្រុមហ៊ុន​Victoria's Secret នៅ​ឆ្នាំនេះ​។ អាវទ្រនាប់​ដាំ​ពេជ្រ​នា​ឆ្នាំនេះ​ដែលមាន​ឈ្មោះថា Royal Fantasy Bra មានតម្លៃ​ជាង ១០ លាន​ដុល្លារ ។ វា​ជាការ​វិវឌ្ឍន៍​ធំ​មួយ​ពី​អាវទ្រនាប់​ដាំ​ពេជ្រ Floral Fantasy កាលពី​ឆ្នាំមុន​ដែលមាន​តម្លៃ​តែ ២,៥ ដុល្លារ​។ ថ្លៃ​ប៉ុណ្ណឹង​មិន​ស្មើនឹង​អាវទ្រនាប់ Red Hot Fantasy Bra​ដែលមាន​តម្លៃ ២០​លាន ដុល្លារ​នោះទេ​។​

bus (1)

Royal Fantasy Bra ដែល​រួមមាន​អាវទ្រនាប់ និង​ខ្សែ​ចង្កេះ​ផ្សំ​ឡើង​ដោយ​ពេជ្រ​ជាង ៤.២០០ គ្រាប់​រួមមាន​ត្បូង​ទទឹម ពេជ្រ​.​ស និង​លឿង ។ វា​រួមមាន​ពេជ្រ​មាស​១៨ កា​រ៉ា​ត ជាមួយ​ត្បូង​ទទឹម ៥២ កា​រ៉ា​ត​នៅ​ចំ​កណ្តាល ។ តាមពិត​ពួក​តារា​ម៉ូត​ក្នុង​ក្រុមហ៊ុន​Several Victoria's ធ្លាប់​បានបង្ហាញ​អាវទ្រនាប់​ដាំ​ពេជ្រ​គួរអោយ​ទាក់ចិត្ត​អស់​ពេល​រាប់ ឆ្នាំ​មកហើយ ដោយ​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៩៦ ជាមួយ​នាង​Claudia Schiffer​បង្ហាញ​អាវ​Million Dollar Miracle Bra​។​Miranda Kerr​បាន​ពាក់អាវ​បែបនេះ​ដែរ​នៅ​ឆ្នាំ​២០១១ និង​Bundchen​បាន​ពាក់បាន​ពាក់​បង្ហាញ​២​ដង​នៅ​ឆ្នាំ​២០០០​និង​២០០៥ នៅពេល​Heidi Klum​បង្ហាញ​អាវទ្រនាប់​ដាំ​ពេជ្រ​ស៊េរី​ខុសៗ​គ្នា​នៅ​ឆ្នាំ​១៩៩៩,២០០១​និង ២០០៣​។​

 bus (2)

​ការបង្ហាញ​ម៉ូត​របស់ Victoria's Secret នឹងត្រូវ​ថត​នៅ​ខែក្រោយ​ហើយនឹង​ចាក់ផ្សាយ​នៅ​ខែធ្នូ​ឆ្នាំ​២០១៣៕

 

Leave a Reply

(*) Required, Your email will not be published