ប្តី​មិនអាច​បំពេញ​តណ្ហា​ឲ្យ​គ្រប់ ហៅ​ប្រុស​ក្មេង​ជួយ​បំពេញ ប្តី​តាម​ទាន់​ផ្ទុះ​រឿង​ផ្អើល​ពេញ​ក្រុង​កំពង់ចាម​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ កាមតណ្ហា​របស់​តែងតែ​ត្រូវការ​គ្មាន​ដែន​កំណត់ ដើម្បី​បំពេញ​មហិច្ឆតា​មិនចេះចប់​មិនចេះហើយ ។ តម្រូវការ​នេះ​បានធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​បាន​លួចលាក់​មាន​សា​ហាយ​ស្មន់​ដែល​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​គ្រា​ដែល​ប្ដី​ស្របច្បាប់ តាម​ទាន់​ប្រពន្ធ​របស់ខ្លួន​កំពុងតែ​ដេក នៅក្នុង​បន្ទប់​ជួល​ជាមួយ​ប្រុស​ថ្មី ហើយ ត្រូវបាន​ប្ដី​ប្ដឹងទៅ​មន្ដ្រីនគរបាល​ព្រហ្ម ទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​កំពង់ចាម​ឱ្យ​ឃាត់ខ្លួន​ចាត់ការ​តាមផ្លូវ​ច្បាប់ នេះ​បើតាម​ការអះអាង​របស់​មន្ដ្រីនគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេ លា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២២ ខែតុលា ឆ្នាំ ២០១៣ នៅ​ចំណុច​បន្ទប់​ជួល​មួយ កន្លែង​ស្ថិត​ក្នុងភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ដ​កំពង់ចាម ។​

 

​ស្ដ្រី​ដែល​ប្ដី​តាម​ទាន់​នៅ​ជាមួយ​ប្រុស​នោះ​មានឈ្មោះ ភា ដាវី អាយុ​៣១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ដ​បាត់ដំបង បច្ចុប្បន្ន មក​បើក​សាលាបង្រៀន​កែស​ម្ភ​ស្សរ​ស្មី ភា ដាវី នៅក្នុង​ក្រុង​កំពង់ចាម។ រីឯ បុរស​ដែល​លួច​សហាយស្មន់​ជាមួយ​នាង​ភា ដាវី នោះ ឈ្មោះ សុផល ជា​បុគ្គលិក​សាលា​កែសម្ពស្ស​របស់​ថៅ កែ​ស្ដ្រី​ឈ្មោះ ភា ដាវី​នេះ ។

 

​តាម​សម្តី​បុរស​ជា​ប្តី​បាន​អះអាងថា រូបលោក​បាន​រៀបការ​ជាមួយនឹង​ស្ដ្រី ភា ដាវី ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​មាន​អេ​តា​ស៊ី វិល និង​មានកូន​ប្រុស​ស្រី​រហូតដល់​ទៅ ៣​នាក់​ឯណោះ ។ លោក​និង ប្រពន្ធ​បានចាប់ផ្ដើម​មាន​បញ្ហារ​កាំរ កូ​សនឹង​គ្នា ពេលដែល​ប្រពន្ធ​បានមក​បើក​សាលា បង្រៀន​កែសម្ពស្ស​នៅក្នុង​ក្រុង​កំពង់ចាម ខណៈ​រូបលោក​ជាប់​នៅ​មើល​ហាង​កែ សម្ពស្ស​នៅ​ភ្នំពេញ ។

 

​ចំណែក​ខាង​ប្រពន្ធ​បាន​អះអាងថា ខ្លួន និង​ប្ដី​ដើម​នេះ​បាន​លែងលះគ្នា​រួចហើយ នៅត្រឹម​ឃុំ​ដោយបាន​ផ្ដិតមេដៃ​ព្រម ព្រៀង​គ្នា​ទៀតផង ថា​មិន​រករឿង​គ្នា​ទៀត ទេ ។ ស្ដ្រី​ជា​ប្រពន្ធ​បញ្ជាក់ថា កាលណោះ ប្ដី​របស់ខ្លួន​បានទាមទារ​យក​ទ្រព្យសម្បត្ដិ ដែលមាន​ទាំងអស់​លើកលែងតែ​កូន​៣ នាក់ នាង​ជា​អ្នកយក ចុះ​ហេតុ​អី​មក​តាមរក រឿង​នាង​ទៀត​តើ​ចង់បាន​អី ?

 

​ទាក់ទិន​នឹង​រឿង ប្ដី​ចោទប្រកាន់​មាន សហាយស្មន់​ខុស​នឹង​ច្បាប់​ឯក​ពន្ធភាព នេះ​ស្ដ្រី​ឈ្មោះ ភា ដាវី ជា​ប្រពន្ធ​បាន​ឆ្លើយ​យ៉ាងខ្លី​ថា “​សួរ​ទៅ​នគរបាល​ទៅ​ព្រោះ​នាង​ក៏បាន ហាម​អ្នកយកព័ត៌មាន កាសែត ទូរទស្សន៍ មិនឱ្យ​ថត​ផ្សាយ​ដែរ បើ​គ្មាន​ការ​អនុ ញ្ញាត​ពី​នាង​ទេ​ដរាបណា​ចាំ​នាង​ស្លាប់ សិន​ចាំ​ផ្សាយ​” ។​ ​ចំពោះ​សំនួ​រថា​តើ ចង់​បញ្ចប់រឿង​ដោយ​យកលុយ​ថ្នូរ​នឹង​ជំងឺ​ចិ​ត្ដ បុរស​ជា​ប្ដី​បាន​ឆ្លើយ​យ៉ាងខ្លី​ថា “​លុយ​ចេះតែ​ចង់បាន​ហើយ​” ។​

Hong-0570

​តាម​ប្រភពព័ត៌មាន ពី​មន្ដ្រីនគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ មនុស្ស​និង​ការពារ​អនីតិជន​បានឱ្យដឹងថា សំណុំរឿង​និង​ពាក្យបណ្ដឹង​សហាយស្មន់​ខាង លើ​នេះ​ត្រូវបាន​បញ្ជូនទៅ​ដល់ដៃ​អយ្យ ការ​សាលាដំបូង​ខេត្ដ​កំពង់ចាម​ហើយ​។​ ​ដោយឡែក​បើតាម ប្រភពព័ត៌មាន ចុងក្រោយ​បាន​បង្ហើប​ឱ្យដឹងថា ភាគី​ប្ដី​ប្រហែលជា​ព្រម​ដក​ពាក្យបណ្ដឹង​ថ្នូរ​នឹង លុយ​៣០០០​ដុល្លារ ប្រគល់​ប្រពន្ធ​ទៅឱ្យ​ប្រុស​ជា​កូនចៅ ។ តាម​ប្រ​វ​ត្ដិ​ខ្លះៗ​គេ​បាន ដឹងថា ស្ដ្រី​ដែល​ត្រូវបាន​ប្ដី​ចោទប្រកាន់ថា មាន​សហាយស្មន់​ជាមួយនឹង​កូនចៅ​ឯង​នេះ គឺ​នៅក្រោយ​រៀបការ​បានមក​រស់នៅ ភូមិ​-​ឃុំ​ព្រែក​ហ្លួង ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល ។ ក្រោយមក​ក៏​ផ្លាស់​មក រស់នៅក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បើក​សាលាបង្រៀន​កែ​សម្ផស្ស​តែ​ចុង ក្រោយ ក៏បាន​មក​បើក​សាលាបង្រៀន​កែ​សម្ផស្ស រស្មី​ភា ដាវី មួយទៀត​នៅក្នុង​ខេត្ដ​កំពង់ចាម ៕

 

Leave a Reply

(*) Required, Your email will not be published