ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានសាងព្រឹត្តិការណ៍ភ្ញាក់ទាំងព្រឹកព្រលឹម ដោយធ្វើសកម្មភាពឡើងតាមជញ្ជាំងផ្ទះរួចហែកដំបូលផ្ទះចូលក្នុងបន្ទប់ជាន់ទី២ រើកកាយទ្រព្យសម្បត្តិ ខណៈដែលម្ចាស់ផ្ទះកំពុងនៅក្នុងបន្ទប់ទឹក។ ហេតុការណ៍ដែលបង្កការភ្ញាក់ផ្អើលមួយឈុលទាំងព្រឹកដល់ប្រជាពលរដ្ឋ នគរបាលមួយនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៣ ស្ថិតនៅក្រុម៧ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហុន។
ជនសង្ស័យដែលធ្វើសកម្មភាពហែកដំបូលមិនសម្រេចមានឈ្មោះវី ជីវ័ន្ត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ រីឯម្ចាស់ផ្ទះឈ្មោះសៅ វណ្ណា ភេទស្រី អាយុ២៩ឆ្នាំ ជាអ្នកលក់សៀវភៅ មានទីលំនៅកន្លែងកើតហេតុខាងលើ។
តាមប្រភពពីស្ត្រីជាម្ចាស់ផ្ទះបានឱ្យដឹងថា ក្នុងកាបូបដែលជនសង្ស័យលួចយកនោះមានលុយ៨០ដុល្លារ អត្តសញ្ញាណប័ណ្ណ ក្រេឌីតកាត១សន្លឹក កាតអេធីអ៊ឹម១សន្លឹក ទូរស័ព្ទម៉ាកសាំសុង១គ្រឿង និងកូនសោផ្ទះមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមច្បាប់៕